លោកYokitomo Shimotai អាយុ៧៤ឆ្នាំ ជាម្ចាស់ហាងកាហ្វេមួយនៅសង្កាត់Aomori ប្រទេសជប៉ុន បានក្លាយទៅជាចំណុចក្តៅនៃព័ត៌មាន គ្រាដែលលោកបានដាក់បង្ហាញលើទីផ្សារ នូវប្រភេទកាហ្វេម្យ៉ាងដែលពុំមានផ្ទុកជាតិកាហ្វេបន្តិចណាឡើយ។
នៅក្នុងកែវកាហ្វេរបស់គាត់ គឺរួមមានតែខ្ទឹមសកម្លោចកិនទៅជាម្សៅលាយជាមួយនឹងទឹករួចបន្ថែមសារជាតិក្លិនក្លាយជាកាហ្វេដ៏ឆ្ងាញ់ពិសាដែលមនុស្សទាំងឡាយនឹកស្មានពុំដល់ ។
លោកShimotaiនិងកែវកាហ្វេដែលពុំមានជាតិកាហ្វេបន្តិចណាឡើយ
លោកShimotai បានចុះបញ្ជីកម្មសិទ្ធិបញ្ហាសម្រាប់ផលិតផលរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់មុននេះ២ឆ្នាំ ដោយសង្ឃឹមថា កាហ្វេរបស់គាត់នឹងសមប្រកបជាមួយអ្នកដែលរំញោចហួសហេតុនឹងជាតិកាហ្វេអ៊ីន ប៉ុន្តែចូលចិត្តក្លិនកាហ្វេ ឬស្ត្រីដែលកំពុងមានគភ៌ត្រូវវេជ្ជបណ្ឌិតហាមមិនឲ្យពិសាកាហ្វេបណ្តោះអាសន្ន។ វាក៏ជាភេសជ្ជៈដែលអ្នកពិសាវាពុំបារម្ភដេកមិនលក់ទោះបីផឹកនៅពេលយប់ក៏ដោយ។
ឫសគល់នៃរបកគំហើញនេះ ក៏ចម្លែកដែរពោលគឺ៖ កាលពី៣០ឆ្នាំមុនគ្រាដែលលោកកំពុងឈររង់ចាំជំនួបមួយនៅហាងរបស់ខ្លួន លោក Shimotai បានលីងខ្ទឹមបណ្តើរដើម្បីធ្វើប៊ិស្ទេក(Beef Stake)។ លោករពិសដៃបានយកផ្នែកខ្ទឹមដែលខ្លោចមកហើយកិនម៉ត់ដោយស្លាបព្រា រួចដាក់កូរក្នុងទឹកក្តៅ។ លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពេលផឹកវាទៅហាក់ដូចជាលោកកំបុងតែផឹកកាហ្វេ។ ទឹកខ្ទឹមខ្លោចរបស់គាត់ពិតជាបានបង្កើតឡើងនូវក្លិនឱជារសល្វីងៗរបស់កាហ្វេទាស់ត្រង់ថា វារាងឆួលព្រោះឱជារសរបស់ខ្ទឹមស។ ប៉ុន្មានឆ្នាំក្រោយមក លោកបានស្រាវជ្រាវ កែសម្រួលនិងបង្កើតជារូបមន្តកាហ្វេខ្ទឹមស។ ដែលវាពុំត្រឹមតែផ្តល់ឲ្យអ្នកនូវកាហ្វេមួយកែវដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែលោកShimotai នៅបានអះអាងថា កាហ្វេខ្ទឹមស និងពុំមានបន្សល់ ក្លិនខ្ទឹមសក្នុងមាត់របស់អ្នកឡើយ ដោយសារក្នុងអំឡុងពេលកម្លោចគេបានកំចាត់ក្លិនទាំងនោះចោលអស់បាត់ទៅហើយ ៕