បាត់ដំបង៖លោក ស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុសស្រុកគាស់ក្រឡ បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់អនុវត្តការងារផ្ដល់សេវា ក៏ដូចជារក្សាសុខសុវត្ថិភាពជូនពលរដ្ឋឲ្យបានល្អប្រសើរ កុំធ្វើឲ្យពលរដ្ឋមានការអាក់អន់ចិត្ត ហើយជះផលប៉ះពាល់ដល់ថ្នាក់ដឹកនាំជាតិ។
ការលើកឡើងនេះ ក្នុងពិធីបូកសរុបលទ្ធផលរបស់ក្រុមការងារចុះជួយឃុំព្រះផុសនិងប្រកាសសមាសភាពសមាជិកចុះជួយតាមមូលដ្ឋាន ដោយមានការចូលរួមពីលោកស្រីសុត សុវណ្ណដា អនុប្រធានក្រុមការងារ លោក ស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុសស្រុកគាស់ក្រឡ កាលពីថ្ងៃទី០៩ខែមករា ឆ្នាំ២០២០។
លោក ស្រេង វង្សហៀង បានមានប្រសាសន៍ថាអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបំពេញការងាររបស់ខ្លួនទៅតាមច្បាប់ បានកំណត់និងតាមសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំជាតិ ដោយធ្វើយ៉ាងណា ឲ្យភូមិឃុំរបស់ខ្លួនមានសុខសុវត្ថិភាព។ ក្នុងដំណាក់កាលនៃវិវបត្តិកូវីដ១៩នេះ អាជ្ញាធរ ត្រូវតែធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានយល់ដឹងជ្រួតជ្រាប់ទាំងអស់គ្នា ដោយយល់ដឹងឲ្យច្បាស់ចំពោះខ្លួនឯងសិន នូវវិធានការផ្សេងៗក្នុងការងារទប់ស្កាត់ជំងឺកូវីដ១៩នេះ ហើយណែរនាំពលរដ្ឋឲ្យ បានយល់ដឹងគ្រាប់គ្នា ពេលអនុវត្តទៅមានប្រសិទ្ធភាព។
លោកស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុស បានជំរុញទៅសមាជិកចុះជួយឃុំព្រះផុស ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរនិងទៅតាមលទ្ធភាពរបស់ខ្លួន។
គួរបញ្ជាក់ថាក្នុងការជួបជុំរបស់ក្រុមការងារចុះជួយឃុំព្រះផុសនេះ ដើម្បីចូលរួមអបអរសាទខួបលើកទី៤២ឆ្នាំនៃថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩-២០២១និងអបអរឆ្នាំថ្មី ផងដែរ៕រក្សាសិទ្ធិដោយ៖អ៊ុងសារុំ