Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ចំនួន​៨៩​នាក់ ត្រូវបញ្ជូន​ទៅកាន់​លំនៅដ្ឋាន​វិញ​បន្ទាប់ពី​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​រួចមក នៅ​បាត់ដំបង​

បាត់ដំបង​៖ នៅ​រសៀល​ថ្ងៃ​សៅ​រិ៍ ទី​៩ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជូន​ដំណើរ​ប្រជា​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ដែល​បញ្ជ​ប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ នៃ​វិទ្យាល័យ​ព្រះមុនីវង្ស ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ជួបជុំ​បងប្អូន និង​បន្ត​ប្រកប​អាជីវកម្ម​ទៀត ។

​គួរ​បញ្ជាក់ថា បើ​យោងតាម​ការលើកឡើងរ​បស់​តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​លើកឡើងថា ពលករ​ដែល​បានមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​វិទ្យាល័យ​ព្រះមុនីវង្ស​នេះ ត្រូវបាន​បញ្ជូន​មកពី​ច្រកព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ច្រក​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ សរុប​ទាំងអស់​មាន​ចំនួន​២៧៣​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​១០៨​នាក់ ហើយ​កន្លងមក​បា​នប​ញ្ជូ​ន​ពួកគាត់​ទៅកាន់​ផ្ទះសំបែង​វិញ​ចំនួន​១៦២​នាក់​មកហើយ សរុប​ទាំង​២​លើក​ចំនួន​២៥១​នាក់ នៅសល់​ចំនួន​២២​នាក់​ទៀត​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្តទៀត ហើយ​នៅក្នុង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ក្រុមគ្រូពេទ្យ​ជំនាញ​ជា​រៀងរាល់ថ្ងៃ​បានធ្វើ​ការអប់រំ​បញ្ហា​សុខភាព​ប្រចាំថ្ងៃ ការពិនិត្យ​សុខភាព​មាន​បាញ់​អាល់កុល​សំអាត​ដៃ ការពិនិត្យ​កំដៅ បើ​មាន​បញ្ហា​សុខភាព​តិចតួច​នឹង​ពិគ្រោះ​ជំងឺ​ជូន​គាត់ ការចែក​ម៉ាស និង​ការយក​សំណាក​ក្នុង​ម្នាក់​យក​២​លើក​ដើម្បី​ស្វែងរក​ជំងឺ​កូ​វីដ​១៩ ហើយ​បើ​មានការ​សង្ស័យ​នឹង​យក​សំណាក​ពី​គាត់​លើសពី​២​ដង ក្នុងនោះ​ក៏មាន​ការផ្តល់​អាហារ​ដល់​ពួកគាត់​ក្នុង​១​ថ្ងៃ​៣​ពេល ក្រោម​ការឧបត្ថម្ភ​ពី​រដ្ឋបាល​ខេត្តបាត់ដំបង ទន្ទឹមនឹងនោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជួយឧបត្ថម្ភ​ជា​ឃី​ត ក្នុង​ម្នាក់​មួយឈុត​ទៀត សម្រាប់​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ ។ លោក​បាន​បញ្ជាក់ថា ក្រោយពេល​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ រដ្ឋបាល​ក្រុង​បាត់ដំបង​មាន​ចេញ​លិខិតបញ្ជាក់​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ជូន​ពួកគាត់ ដើម្បី​បញ្ជាក់ថា ពួកគាត់​បាន​ចូលរួម​អនុវត្តតាម​វិធាន​អនាម័យ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ក្នុងអំឡុងពេល​ស្នាក់នៅ​នេះ ក្រុមគ្រូពេទ្យ​បាន​អប់រំ​ណែនាំ​អំពី​កូ​រីដ​-១៩​និង​ថែទាំ ពិនិត្យ​តាមដាន​សុខភាព​យ៉ាង​យកចិត្តទុកដាក់ ហើយ​បញ្ជាក់ថា​លទ្ធផល​តេស្ត អវិជ្ជមាន​ទាំង​២​លើក និង​គ្មាន​រោគសញ្ញា​ណាមួយ​ជា​ករណី​សង្ស័យ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩-​នោះទេ ។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ពលករ​ទាំងអស់​ថា បើទោះបីជា​ពលករ​ទាំង​អស់ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ក៏ដោយ តែ​ការ​អនុវត្តតាម​វិធាន​អនាម័យ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នៅតែ​បន្តធ្វើ​ដដែល មានន័យថា​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

​ឯកឧត្តម បាន​ក្រើន​រំលឹកថា ក្នុងករណី​មាន​លេចចេញ​នូវ​រោគសញ្ញា​ណាមួយ ដូចជា ក្តៅខ្លួន លើសពី​៣៧,៥​អង្សារ ក្អក ឈឺបំពង់ក ហៀរ​សំបោរ ត្រូវ​ឆាប់​រាយការណ៍​មក​អង្គភាព​សុខាភិបាល រួច​ប្រញាប់​មកកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​ជាបន្ទាន់ ដើម្បី​រួមគ្នា​ទប់​សា្ក​ត់​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​សហគមន៍ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×