Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ឱ្យ​តំណាងរាស្ត្រ​ស្ថិតនៅក្នុង​អាណត្តិ មក​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា សម្រាប់​អាណត្តិ​ទី​៤

​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា បានប្រកាស​ឱ្យ​តំណាងរាស្ត្រ​ទាំងអស់ ដែល​ស្ថិតនៅក្នុង​អាណត្តិ ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា សម្រាប់​អាណត្តិ​ទី​៤ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ខែតុលា រហូតដល់ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលសន្និសីទ​បាយ័ន​នៃ​វិមាន​រដ្ឋសភា​។​

​បើ​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក​ឡេង ប៉េងឡុង​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា បាន​ឲ្យ​ដឹងថា ដោយ​យោងតាម​ការស្នើសុំ​ផ្ទេរ​សមត្ថកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឲ្យ​បំពេញ​តួនាទី​ជា​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ខាងមុខនេះ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ត្រូវបាន​បង្កើតឡើង នៅ​សាលសន្និសីទ​បាយ័ន​នៃ​វិមាន​រដ្ឋសភា ដើម្បី​ទទួល​ចុះឈ្មោះ​តំណាងរាស្ត្រ​ក្នុង​តំណែង ដើម្បី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ចាប់ពី​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ។​

​លោក​ឡេង ប៉េងឡុង ក៏បាន​បញ្ជាក់​បន្ថែមថា តំណាងរាស្ត្រ​ក្នុង​តំណែង​មក​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​ភ្ជាប់​មកជា​មួយ នូវ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើការ​ឲ្យ​ការបោះឆ្នោត ដែល​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ។ អ្នកសង្កេតការណ៍ និង​តំណាង​គណបក្សនយោបាយ ដែលមាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​អញ្ជើញ​មក​សង្កេតការណ៍​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នេះ នៅ​ការិយាល័យ​បោះឆ្នោត​៕​ ​ដោយ​៖​ជាលី​

×