កសិករមានជំនឿឆ្វេងម្នាក់ នៅក្នុងប្រទេសឥណ្ឌា បានគ្រប់គ្រងសង្គ្រោះផលដំណាំរបស់គាត់ ដោយសារបាន «គុណបុណ្យ» ជួយបន្តិចបន្តួចពីតារាសិច Sunny Leone ។
ដំណាំរបស់លោក Chenchu Reddy ដែលជាអ្នកច្នៃប្រឌិតផ្នែកកសិកម្មម្នាក់ បានកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកជិតខាង ដែលពុំត្រូវការឡើយ ។ ហេតុដូច្នេះ ដើម្បីរារាំងពី «ភ្នែកបិសាច» របស់ពួកគេ គាត់ក៏បោះពុម្ភរូបភាពស្រើបស្រាលរបស់តារាភាពសិចរូបនេះ និងដាក់វានៅកណ្តាលភ្លឺស្រែរបស់គាត់តែម្តង ។
គាត់បានអះអាងថា ទីមោងបន្លាច គឺជាវិធីមួយកំពុងជួយដោះស្រាយបញ្ហាផ្សេង ។ ជាការពិតណាស់ គាត់បានគិតថា វាអាចជាមន្តអាគមមួយ ។
អក្សរនៅខាងនៃផ្ទាំងរូបតារាសិច Sunny Leone បានសរសេរថា៖ «ហេ, កុំសើចកុំយំ ឬ មានចិត្តច្រណែននឹងខ្ញុំអីណា៎!» ។
កសិករដំណាំ ខាត់ណា, ពោតបារាំង និងម្ទេស រូបនេះត្រូវបានអ្នកសារព័ត៌មានក្នុងតំបន់ដកស្រង់សម្តីដោយនិយាយថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំតែងទទួលរងកការបាត់បង់ ព្រោះតែទិន្នផលដំណាំធ្លាក់ចុះយ៉ាងគំហក់» ។
ផលដំណាំ មើលទៅមានសុខភាពល្អ នៅពេលខ្លះ ប៉ុន្តែ បន្ទាប់មក អ្វីៗនឹងប្រែជាខុសប្រក្រតី ។ បន្ទាប់មក វាបានវាយប្រហារខ្ញុំ ដែលកសិដ្ឋានរបស់ខ្ញុំ ស្ថិតនៅជាប់ផ្លូវ ហើយអ្នកដំណើរឆ្លងកាត់អាចឃើញវា ។
ឆ្នាំនេះ ខ្ញុំទទួលបានផលដំណាំល្អ នៅលើផ្ទៃដី ១០ ហិចតា ។ វិធីនេះបានកំពុងទាក់ទាញការចាប់អារម្មណ៍ពីពួកអ្នកភូមិ និងអ្នកដំណើរដែលពុំត្រូវការ ។
ដើម្បីបិទភ្នែកបិសាចរបស់ពួកគេ ខ្ញុំបានគិតឃើញនូវគំនិតនេះ ដោយដាក់ផ្ទាំងរូបភាពស្រើបស្រាលរបស់តារាសិច Sunny Leone ។
«វិធីនេះបានដំណើរការល្អ និងឥឡូវនេះ គ្មាននរណាម្នាក់ កំពុងសម្លឹងមើលផលដំណាំរបស់ខ្ញុំទេ ។ មនុស្សនឹងមិនសម្លឹងមើលចម្ការរបស់ខ្ញុំ ព្រោះតែពួកគេរវល់មើលរូបស្រីស្អាតសិចស៊ី» ។
ទោះយ៉ាងណា លោក Reddy បាននិយាយថា គាត់មិនមែនជាអ្នកគាំទ្រតារាសិចរូបនេះទេ ប៉ុន្តែ ត្រូវបានមិត្តភក្តិប្រាប់ថា នាងជាតារាល្បី… ។ ហើយការធ្វើវិធីចម្លែកនេះ លោកក៏សូមអំពាវនាវដល់អាជ្ញាធរក្នុងតំបន់ កុំមកឆាឆៅនៅវាលស្រែគាត់ ដើម្បីស្វែងរកបញ្ហាក្នុងករណីនេះ ៕