ក្រុមរោងចក្រចម្រាញ់ផលិតមាសនៅស្វីស ប្រហែលជាត្រូវពិនិត្យឡើងវិញ នូវសង្វាក់ផលិតកម្មចម្រាញ់ចោលកាកសំណល់របស់ពួកគេ?
ថ្មីៗនេះអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានវិទ្យាសាស្ត្របច្ចេកវិទ្យាប្រទេសស្វីស ទើបតែប្រកាសថា តាមប៉ាន់ស្មានរបស់ពួកគេក្នុង១ឆ្នាំៗ មានមាសប្រមាណ 43kg ត្រូវបានបង្ហូរចូលក្នុងទឹកលូនៅប្រទេសនេះ។ ចំនួនមាសខាងលើមានតម្លៃដល់ទៅ ១.៨០០.០០០ដុល្លារ។
តាមការស្រាវជ្រាវដែលទើបប្រកាសនោះ នៅតំបន់មួយចំនួនប៉ែកខាងត្បូងទីស៊ីណូ កម្រិតមាសក្នុងល្បាប់ នៃកាកសំណល់លូ ខ្ពស់ណាស់ ហើយវាគ្រប់គ្រាន់សម្រាប់ដំណើរការចម្រាញ់យកមាសម្តងទៀត។ រឿងនេះពុំមានអ្វីចម្លែកទេ ព្រោះថា នៅតំបន់នោះមានរោងចក្រផលិតមាសជាច្រើន។
តាមការប៉ាន់ស្មានក្នុង១ឆ្នាំៗ មានមាសប្រមាណ 43kg បានធ្លាក់ចុះក្នុងទឹកលូ នៅប្រទេសនេះ
ការស្រាវជ្រាវខាងលើ ត្រូវបានដំណើរការនូវរោងចក្រចម្រាញ់កាកសំណល់ទឹកចំនួន៦៤ ដែលលទ្ធផលគឺក្នុង១ឆ្នាំៗមានប្រាក់ប្រមាណ ៣០០០គីឡូក្រាម តម្លៃប្រហែល១.៧០០០០ដុល្លារ ត្រូវគេ “បោះចោលយ៉ាងខ្ជះខ្ជាយ” ។ ចំនួនប្រាក់ស្ទើតែទាំងអស់គឺ ត្រូវបាន “គ្រវាត់” ចោលពីវិស័យឧស្សាហកម្មគីមី និងសុខាភិបាលស្វីស។
គួររំលឹកថា ស្វីសគឺជាមជ្ឈមណ្ឌលផលិតមាសធំបំផុតពិភពលោក មានមាសប្រមាណ ៧០%លើពិភពលោក បានឆ្លងកាត់ការចម្រាញ់ ផលិតនៅប្រទេសនេះ ក្នុង១ឆ្នាំៗ៕