Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណម្នាក់ចាក់សម្លាប់ខ្លួនក្នុងបន្ទប់ទឹក

spot_img

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលមានតួនាទី ជាអនុប្រធាននាយកដ្ឋាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្នានអត្តសញ្ញាណកម្ម បានបញ្ចប់ជីវិតខ្លួនឯង ដោយចាក់សម្លាប់ខ្លួន ព្រោះតែមានជំងឺប្រចាំកាយ។

ហេតុការណ៍ធ្វើអត្តឃាតខាងលើនេះ កើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះលេខ១៦ ផ្លូវលេខ១២ ភូមិទួលគោក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ ច័ន្ទ ក្រេកគៀង អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ នៃអគ្គនាយកដ្នានអត្តសញ្ញាណកម្ម។

សមត្ថកិច្ច បានឲ្យដឹងថា ៖ តាមសំដីរបស់កូន និងប្តីជនរងគ្រោះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោងប្រហែល ២រំលងអធ្រាត្រ ជនរងគ្រោះមានអាការៈ មិនស្រួលខ្លួនថប់ៗដង្ហើម ទើបកូនរបស់គាត់ ឈ្មោះ ស្រ៊ុន តារ៉ាវតី និងប្តីជនរងគ្រោះ ឈ្មោះ ស្រ៊ុន តារា បានជូនជនរងគ្រោះ ទៅពិនិត្យជំងឺនៅគ្លីនិក យីហោអរុណរះ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនរងគ្រោះមានជំងឺបេះដូង (ជំងឺប្រចាំកាយ)។ ពេលពិនិត្យរួចក៏បានជូនជនងគ្រោះមកផ្ទះវិញ។

នៅពេលមកដល់ផ្ទះកូន និងប្តីបានជូនជនរងគ្រោះ ចូលសំរាកក្នុងបន្ទប់ជាន់ទី១ តែជនរងគ្រោះមិនព្រមចូលសំរាក ដោយនិយាយថា ពិបាកក្នុងខ្លួនណាស់មិនចង់រស់ រួចជនរងគ្រោះបានចូលទៅក្នុងបន្ទប់មួយទៀតមានដាក់អសនៈ ហើយដាក់គន្លឹះទ្វារខាងក្នុង ភ្លាមនោះកូន និងប្តីបានគាស់ទ្វារចូលមើលឃើញជនរងគ្រោះចាក់សម្លាប់ខ្លួនឯង ស្លាប់ក្នុងបន្ទប់ទឹក ស្ថិតក្នុងបន្ទប់ដាក់អសនៈតែម្តង។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបញ្ជាក់ថា៖ តាមការបំភ្លីពីក្រុមគ្រួសារជនរងគ្រោះ និងតាមការពិនត្យរបស់ការិយាល័យបច្ចេកទេស និងគ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត ចាក់សម្លាប់ខ្លួនឯង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×