Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ លើកឡើង​ពី​បញ្ហា​ប្រឈម ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស ស្នាក់នៅ​ក្នុងប្រទេស​កម្ពុ​ជា (FPCS)

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សា្ដ​ប់របាយ​ការណ៍ និង​រក​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​, ប្រធាន​នាយកដ្ឋាន​, អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​មួយចំនួន​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍​ឲ្យ​លើកឡើង​ពី​បញ្ហា​ប្រឈម ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​។

​ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយក ក៏បាន​ឲ្យ​ក្រុមការងារ​គ្រប់គ្រង​ទិន្នន័យ​ឲ្យ​បានល្អ​ត្រឹមត្រូវ ច្បាស់លាស់ ងាយស្រួល​ក្នុង​ស្វែងរក និង​មាន​ប្រសិទ្ធភាព ជាពិសេស​នៅពេល​ជនបរទេស ដែលមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ណាមួយ ដែល​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

×