ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចនិរាករណ៍អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី សម្រេច៖
មាត្រា ១: ត្រូវទុកជាធិរាករណ៍ អនុក្រឹត្យលេខ ២១៩ អន. ) ក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួល ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ ) ស្ថិតក្នុងរាជធានីភ្នំពេញ។
មាត្រា ២: បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ