ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ សៀវភៅដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ ដើម្បីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការសៀវភៅ ដំណើរគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ សម្រាប់គណៈគ្រប់គ្រង និងគ្រូបង្រៀន ព្រមទាំងគាំទ្រ ដល់គ្រប់អ្នកពាក់ព័ន្ធជាពិសេស គណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា និងគ្រូបង្រៀនក្នុងការរៀបចំដំណើរការគ្រឹះស្ថានសិក្សា ប្រកបដោយសុវត្តិភាព ក្នុង បរិបទជំងឺកូវីដ-១៩ និងគោលការគន្លឹះសុវត្ថិភាព និងអនាម័យ តាមបែបគន្លងថ្មី ផ្ដោតសំខាន់លើ សុខភាព និងសុវត្ថិភាព ការរៀន និងបង្រៀន បរិយាបន្ន សុខុមាលភាព និងការការពារ ក្នុងន័យនេះ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១៤ មករា ២០២១ អគារដ្ឋបាលថ្មីចៅពញាហុក។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងផ្ដល់ឲ្យអ្នកសិក្សា និងបុគ្គលិកអប់រំ នូវលទ្ធភាពក្នុងការទទួលបាននូវសុខភាពល្អ និងសុខុមាលភាពដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល។ សុខភាព និងសុវត្ថិភាពរបស់អ្នកសិក្សាគឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែក ដល់ការធានាបាននូវការសិក្សាប្រកបដោយគុណភាព។
អង្គសិក្ខាសាលានេះដែរត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហងជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនេះដែរ ឯកឧត្ដមបានសំណូមពរ ដល់ ថ្នាក់ ដឹកនាំគ្រប់អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់មេត្តាយកចិត្តទុកដាក់ និងស្វែងយល់បន្ថែមពីសៀវភៅ ដំណើរការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ សំដៅលើកកម្ពស់ ចំណេះដឹង សុខភាព ប្រកបដោយ លក្ខណៈវិទ្យាសាស្ត្រ ផ្ដល់បំណិនសម្រាប់បង្ការជំងឺឆ្លង ជំងឹមិន ឆ្លង គ្រោះ ថ្នាក់ផ្សងៗ អភិវឌ្ឍខ្លួនប្រកបដោយសុវត្ថិភាព ពេញលេញទាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការចូលរួម អភិវឌ្ឍប្រទេសជាតិ។
ទន្ទឹមនឺងនេះឯកឧត្ដមក៏បានថ្លែងអំណរគុណដល់គណៈអធិបតី ក្រសួងពាក់ព័ន្ធ អង្គភាពពាក់ព័ន្ធ គ្រប់ដៃគូអភិវឌ្ឍនានា និងអង្គការ UNICEF អង្គការ WHO ប្រចាំ កម្ពុជា ដែលបាន ជួយឧបត្ថមគាំទ្ររៀបចំឲ្យមានកម្មវិធីនៅពេលនេះសំដៅលើកកម្ពស់ សុខភាព ក្នុងពេលបច្ចុប្ប្ន និង ពេលអនាគត៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ