Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយទាហាន​ឆត្រយោង ២​នាក់ លោត​ឆត្រ ខុស​បច្ចេកទេស​ធ្លាក់​មក​ដី រងរបួស​, ពេលនេះ​កំពុងតែ​ចូល​បន្ទប់សង្គ្រោះបន្ទាន់

​ភ្នំពេញ ៖ មាន​ករណី​លោត​ឆត្រ ខុស​បច្ចេកទេស បណ្ដាល​ឲ្យ​នាយទាហាន​២​នាក់ ធ្លាក់​រងរបួស​ធ្ងន់ នៅ​ម៉ោង​13​និង​20​នាទី ថ្ងៃទី 14 មករា 2021 , បញ្ជាការដ្ឋាន​ទ័ព​ពិសេស ផ្សាយ​ព័ត៌មាន​ថា កម្មវិធី​លោត​ឆត្រ​ព្រឹក​មិញ ពិតជា​មាន​អ្នក​គ្រោះថ្នាក់​ពិតប្រាកដ​មែន តែ​អ្នករងគ្រោះ​ពេលនេះ កំពុងតែ​ចូល​បន្ទប់សង្គ្រោះបន្ទាន់ សូម​បងប្អូន​កុំ​ជ្រួលច្របល់ ក្រុមការងារ​យើង​មិនទាន់បាន​ព័ត៌មាន​ជាក់លាក់​ទេ​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា
“​សូម​ជំរាបជូន ឯកឧត្តម ឈុំ សុជាតិ និង​បងប្អូន​ក្នុង​បណ្តាញ​សង្គម FACEBOOK ទាំងអស់​ឲ្យ​បាន​ជ្រាបថា កម្មវិធី​លោត​ឆត្រ​ព្រឹក​មិញ ពិតជា​មាន​អ្នក​គ្រោះថ្នាក់​ពិតប្រាកដ​មែន តែ​អ្នករងគ្រោះ​ពេលនេះ​កំពុងតែ​ចូល​បន្ទប់សង្គ្រោះបន្ទាន់ សូម​បងប្អូន​កុំ​ជ្រួលច្របល់​ក្រុមការងារ​យើង​មិនទាន់បាន​ព័ត៌មាន​ជាក់លាក់​ទេ សូម​អរគុណ​”​។​

​ហេតុការណ៍ នេះ​កើតឡើង​ក្នុង​ការបិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនា​ន់ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​២៩ និង បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​មូលហេតុ នៃ​ការធ្លាក់​នេះ គឺ ដោយសារ​ពេល​លោត​ឆត្រយោង ទាក់​ខ្សែ​គ្នា ទើប​ប​ធ្លាក់​មក​ដី​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង និង​បញ្ញា​ស័ក្តិ​

×