Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដើម្បី ទាក់ទាញ​អ្នកវិនិយោគទុន​ជាច្រើន​មក​បណ្តាក់ទុន​នៅក្នុង​ខេត្ត​ទាំងពីរ​

​សៀមរាប​៖​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី និង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ការិយាល័យ​ស​ភា​ពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​នៅ​ទីតាំង​ថ្មី ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប ។​

​ឯកឧត្តម អភិបាលខេត្ត​បាន​ថ្លែងថា​នៅក្នុង​បរិបទ​កូ​វីដ​នេះ សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ជួយ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​និង​កសិកម្ម​ក្នុង​ខេត្ត​នៅតែមាន​ដំណើរ​ការល្អ និង​បានធ្វើការ​សម្រប​សម្រប​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និង​សិប្បកម្ម ជាពិសេស​បានធ្វើឱ្យ​វិស័យ​ឯកជន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាលខេត្ត និង​បាន​ទាក់ទាញ​អ្នកវិនិយោគទុន​ជាច្រើន​មក​បណ្តាក់ទុន​នៅក្នុង​ខេត្ត​ទាំងពីរ ដែល​ប្រការនេះ គឺ​ពិតជា​បាន​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ខេត្ត​ទាំងពីរ​ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត ។

​ឯកឧត្តម​បាន​បន្តថា ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​នឹង​កំពុងតែ​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​អាជ្ញាធរខេត្ត​សៀមរាប​បាន​ធ្វើការ​ជម្រុញ​ផលិតកម្ម​ដំណាំ​ស្រូវ និង​បន្លែ​នៅតាម​ទីតាំង និង​តំបន់​ដែលមាន​សក្តានុពល និង​ពង្រីក​ការគាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ថែមទាំង​មានការ​ជំរុញ​នូវ​ផលិតកម្ម​សត្វ ដែល​បាន​ផល​ក្នុង​រយៈពេល​ខ្លី ដោយ​ផ្តល់នូវ​ពូជ ចំណី និង​វ៉ាក់សាំង ព្រមទាំង​បច្ចេកទេស​នៃ​ការចិញ្ចឹម ជាពិសេស​បាន​ជំរុញ​នូវ​ផ្នែក​វារីវប្បកម្ម ដែល​ឆាប់​ទទួលបាន​ផល ដោយ​ធ្វើការ​គាំទ្រ​ផ្តល់​ពូជ​ត្រី និង​ចំណី​ព្រមទាំង បច្ចេកទេស​នៃ​ការចិញ្ចឹម​ផងដែរ​។ ទន្ទឹមនឹងនេះ​ខេត្តសៀមរាប​ក៏​កំពុងតែ​មមាញឹក​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ និង​កែលម្អ​មាត់​ស្ទឹង​សៀមរាប ក្នុង​ក្រុង​សៀមរាប​នេះ ហើយ​នៅពេល​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ស្ថាបនា​រួចរាល់ និង​ជួយ​លើកកម្ពស់​សោភ័ណភាព​ក្រុង​សៀមរាប​ខេត្តសៀមរាប ពិសេស​បានរួម​ចំណែក​យ៉ាងខ្លាំង​ដល់​សក្តានុពល​ទេសចរណ៍ និង​អាជីវកម្ម វិនិយោគ​ក្នុង​ខេត្តសៀមរាប ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត សម្រាប់​ភ្ញៀវទេសចរ​និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​ខេត្តសៀមរាប​ទាំងមូល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×