ភ្នំពេញ៖ កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត នៅមុននេះបន្តិចបានបង្ហាញអារម្មណ៍រំភើបជាពន់ពេក ក្រោយភរិយាសំណព្វចិត្ត Surprise រថយន្តស៊េរីទំនើបម៉ាក RollRoy ដល់មុខផ្ទះតែម្តង គ្រាន់តែសួរមួយម៉ាត់ថាតើបងចូលចិត្តឡានតូចអត់!។
តាមរយៈបណ្តាញសង្គមកំពូលតារាចម្រៀងរបស់យើង បានបង្ហោះសារអមជាមួយរូបភាពជាមួយរថយន្តសេរីទំនើប RollRoy ថា «ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗ ចឹងតើបងចូលចិត្តឡានតូចអត់? ខ្ញុំថាមានអីចូលចិត្តតាសស្រាប់តើឡានមកដល់មុខផ្ទះតែម្តងអរគុណភរិយាសម្លាញ់»។
ក្រោយពីបង្ហោះបង្ហាញដូចច្នេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនពិសេសអ្នកគាំទ្រតែម្តង បានចូលមកខមិនចំអន់ និងអបអរយ៉ាងដូចច្នេះថា «អូនដឹងចិត្តប្តីសម្លាញ់, Idol បានចឹងញញឹមខ្ចឹបហ្មង, ខ្ញុំក៍ចឹងដែរidol ចូលចិត្តឡានតូចដែរតើ ស្រាប់តែ កូនឡានជ័រtoy car មកដល់មុខផ្ទះតែម្តង…។
យ៉ាងណាមិញ នេះក៏ប្រហែលជាលើកទីមួយហើយដែលលោក ខេមរៈ សេរីមន្ត ប្រើប្រាស់រថយន្តទាប ព្រោះតែកន្លងមកលោកនិយមតែរថយន្តខ្ពស់ៗធំៗ។ ហើយចំពោះមូលហេតុដែលលោកមិនសូវនិយម ប្រើប្រាស់រថយន្តទាបយើងក៏មិនបានដឹងច្បាស់ដូចគ្នា៕ រក្សាសិទ្ធិដោយ៖ កូលាបក្រហម