Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ហ៊ុន ម៉ា​នី ៖ ប្រជាពលរដ្ឋ​គ្រប់រូប បន្ត​ការពារ​ខ្លួន កុំ​មានការ​ធ្វេសប្រហែស ខណៈ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ បាន​បន្ត​កើនឡើង​ខ្ពស់ ក្នុងចំណោម​បងប្អូន​ពលករ​ខ្មែរ​មកពី​ថៃ​

​ភ្នំពេញ​៖ ស្រប​ពេលដែល​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ បាន​បន្ត​កើនឡើង​ខ្ពស់ ក្នុងចំណោម​បងប្អូន​ពលករ ដែល​ធ្វើដំណើរ​ត្រលប់​មកពី​ប្រទេស​ថៃ ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប មេត្តា​បន្ត​ការការពារ​ខ្លួន កុំ​មានការ​ធ្វេសប្រហែស និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​។​

​ដោយ​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ បាន​បន្ត​កើនឡើង​ខ្ពស់ ក្នុងចំណោម​បងប្អូន​ពលករ ដែល​ធ្វើដំណើរ​ត្រលប់​មកពី​ប្រទេស​ថៃ​តាម​ព្រំដែន​គោក រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ដែនដី បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ស្ថានការណ៍​យ៉ាង​ម៉ឺងម៉ាត់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ធានាថា បងប្អូន​ដែល​បាន​ចូលមក​ត្រូវបាន​ធ្វើតេស្ត៍ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​។

​ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​ថ្លែងថា ដើម្បី​ចូលរួម​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ឱ្យបាន​ទទួលជោគជ័យ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប មេត្តា​បន្ត​ការការពារ​ខ្លួន កុំ​មានការ​ធ្វេសប្រហែស និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង ក៏ដូចជា​អាជ្ញា​ធរមាន​សម្ថ​កិច្ច​។ ជាមួយគ្នានេះដែរ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ មេត្តា​បង្កើន​ការយកចិត្តទុកដាក់ និង​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​នៅតាម​មូលដ្ឋាន​ពី​ហានិភ័យ និង​វិធី​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ ១៩ នេះ​ដើម្បី​បញ្ចៀស​បាន​ទាំងស្រុង​នូវ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​។ ទាំងអស់គ្នា រួមគ្នា យើង​នឹង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​! ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×