Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះត្រូវបានចុះក្នុងបញ្ជីជម្រើសដំបូងនៃពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨ របស់ក្រុមហ៊ុន Property Guru

ភ្នំពេញ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មការវាយតម្លៃឯករាជ្យ នៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា របស់ក្រុមហ៊ុន PropertyGuru បាននិយាយ​ដោយបង្ហាញអំពីឈ្មោះអ្នកជាប់ក្នុងបញ្ជីជម្រើសដំបូង សម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា របស់ក្រុមហ៊ុន PropertyGuru តំណាងដោយ ក្រុមហ៊ុន KHI។

ពានរង្វាន់មានទាំងអស់ជាង ២០ប្រភេទ មានលក្ខណៈពិសេសផ្សេងៗគ្នា រួមមានបញ្ជីបេក្ខជនឆ្នើមផងដែរ។ បុរី ប៉េង ហួត គ្រុប ជាអ្នកដែលបានឈ្នះពីរលើករួចមកហើយនូវពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ហើយឆ្នាំនេះ ទទួល​បាន ១៦ កន្លែងនៅក្នុងបញ្ជីជម្រើសដំបូង ដែលមានចំនួនច្រើនជាងអ្នកអភិវឌ្ឍន៍ផ្សេងទៀត។ អ្នកអភិវឌ្ឍន៍ Greater Euro Ville ក្នុងគម្រោងប្រើប្រាស់ចម្រុះទទួលបាន ៥ រង្វាន់សម្រាប់ការអភិវឌ្ឍន៍ និង ១០ រង្វាន់ក្នុងប្រភេទឌីស្សាញ បូកនឹងការស្ងើចសរសើរពិសេសសម្រាប់គំនិតផ្ដួចផ្ដើមអំពីទំនួលខុសត្រូវសង្គម។

លំដាប់ទីពីរគឺក្រុមហ៊ុន LIXIN Construction ដែលបានសាងសង់អគារប្រើប្រាស់ចម្រុះឈ្មោះ CEO KT Pacific នៅក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ។ គម្រោងដែលមានការសហការគ្នារវាង KT Pacific Group និង LIXIN Group មានបំណងក្លាយជាអគារស្នាក់នៅ និងពាណិជ្ជកម្ម ដ៏ឆ្នើមមួយនៅក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងការទទួលបានរង្វាន់ចំនួន៦ ក្រុមហ៊ុន Parkway Investment Co., Ltd. បានជាប់លំដាប់ថ្នាក់លេខបី។ ជាប្រភេទអគារការិយាល័យទំនើបផង និងជាខុនដូក្នុងតម្លៃសមរម្យផង គម្រោង Parkway ស្ថិតនៅក្នុងខណ្ឌទួលគោក ក្រុមហ៊ុនប្រើស្ថាបត្យកម្មកម្ពុជារួមផ្សំជាមួយភាពទំនើបនៅក្នុងការអភិវឌ្ឍន៍។

ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះមួយទៀតដែលជាប់ក្នុងបញ្ជីគឺ KHCN Investment and Development Co., Ltd., ដែលមានរង្វាន់បី The Seagate Suite នៅក្រុងព្រះសីហនុ នៅក្រោយមជ្ឈមណ្ឌលភ្នំពេញដែលទទួលរង្វាន់ជាច្រើនកាលពីឆ្នាំមុន ទទួលបានរង្វាន់បួននៅឆ្នាំ២០១៨ ។

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងមានភាពសកម្មយ៉ាងខ្លាំង ដោយឃើញថា មានការកើនឡើង ២២​ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការវិនិយោគលើវិស័យសំណង់កាលពីឆ្នាំមុនៗ ធ្វើឲ្យតម្លៃដីកើនឡើង ហើយប្រែក្លាយភ្នំពេញពីរាជធានីអគារទាប ទៅជាមជ្ឈមណ្ឌលអគារខ្ពស់។

“ឧស្សាហកម្មអចលនទ្រព្យពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។ កាលពីឆ្នាំថ្មីៗនេះ ភ្នំពេញបានវិវឌ្ឍយ៉ាងឆាប់រហ័ស ទាក់ទាញអ្នកវិនិយោគធំៗមកពីជុំវិញតំបន់ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា និងក្នុងវិស័យសំណង់។ នៅដំណាច់ឆ្នាំ២០១៧ ប្រទេសចិនបានក្លាយជាអ្នកវិនិយោគធំជាងគេបង្អស់ បន្ទាប់មកគឺកូរ៉េ ជប៉ុន សិង្ហបុរី ថៃ ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអឺរ៉ុបផ្សេងទៀត”។ នេះបើតាមមតិរបស់លោក សន ស៊ាប ស្ថាបនិក និងនាយកក្រុមហ៊ុន Key Real Estate Co., Ltd. ដែលជាសមាជិកម្នាក់របស់គណៈកម្មការវាយតម្លៃ។

លោកបានមានប្រសាសន៍ថា ក្រៅពីអគារខ្ពស់ៗ អចលនទ្រព្យដីធ្លី កាន់តែមានប្រជាប្រិយភាពចំពោះអ្នកទិញ ហើយមានការផ្គត់ផ្គង់ច្រើន និងតម្រូវការខ្ពស់។ លោកបន្ថែមថា “ក្រៅពីនេះ ឧស្សាហកម្មទាំងមូលក៏បានបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាផងដែរ”។

លោក សន ស៊ាប ត្រូវបានចូលរួមជាគណៈកម្មការដោយ៖ Simon Griffiths (នាយកក្រុមហ៊ុន Urban Assets Solutions), David Littlejohn (ប្រធានផ្នែកលក់និងទីផ្សាររបស់ Comin Khmere), Michel Cassagnes (នាយក Archetype Cambodia), Sok Siphana (ដៃគូគ្រប់គ្រង SokSiphana&associates); Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), Thida Ann (នាយក CBRE Cambodia), និង Grace Rachny Fong (នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia)។

លោក Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រង PropertyGuru Asia Property Awards បានថ្លែងថា៖ “ចៅក្រមប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards បាន​កត់សម្គាល់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកអភិវឌ្ឍន៍កម្ពុជាក្នុងការកែលម្អពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងផ្នែកប្រើប្រាស់ចម្រុះ ដែលកាន់តែមានប្រជាប្រិយភាពក្នុងចំណោមអ្នកវិនិយោគ និងអ្នកប្រើប្រាស់។ កម្ពុជាផ្ដល់នូវសក្តានុពលភាពជាច្រើន ហើយយើងមានមោទនភាពចំពោះអ្នកអភិវឌ្ឍន៍ក្នុងស្រុកដែលបានសម្រេចស្នាដៃពីរឆ្នាំកន្លងមកនេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ ហើយយើងទទួលស្គាល់នូវការរួមចំណែករបស់ពួកគេក្នុងវិស័យនេះផងដែរ។”

ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីរជម្រើសដំបូងនឹងត្រូវបានប្រកាសឈ្មោះសម្រាប់អ្នកឈ្នះពានរង្វាន់នៅក្នុងពិធី​លៀងសាយភោជន៍ នាល្ងាចថ្ងៃសុក្រទី១៦ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ ballroom នៃសណ្ឋាគារ Sofitel Phnom Penh Phokeethra ។ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យនេះនឹងមានភ្ញៀវជាង ៣០០ នាក់ ចូលរួមជាកិត្តិយសរួមមានស្ថាបត្យករវ័យក្មេងដ៏មានឈ្មោះល្បីល្បាញមួយរូបគឺ លោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិកនាយក​ឌីស្សាញ និងស្ថាបត្យករចម្បងរបស់ក្រុមហ៊ុន៕ ដោយ៖កូឡាប

×