Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីហ្វីលីពីន ចង់បញ្ជូនពលទាហានទៅហ្វឹកហ្វឺននៅប្រទេសចិន

spot_img

ក្នុងបំណងចង់កែសម្រួលទំនាក់ទំនងជាមួយក្រុងប៉េកាំងប្រធានាធិបតីហ្វីលីពីន Rodingo Duterte លោកចង់ចាត់ទាហានរបស់ប្រទេសខ្លួនឲ្យទៅហ្វឹកហ្វឺននៅប្រទេសចិន ជំនួសឲ្យពាក្យថា ហ្វីលីពីនពឹងផ្អែកតែលើអាមេរិក។

ប្រធានាធិបតីហ្វីលីពីន Rodingo Duterte, កាសែតPhilippine Star បានដកស្រង់សម្តីរបស់ប្រធានាធិបតីហ្វីលីពីន និយាយថា ៖ “ពលទាហានហ្វីលីពីនស្ទើតែទាំងអស់ នឹងនាំគ្នាជ្រើសរើសយកអាមេរិកភ្លាមសម្រាប់ការហ្វឹកហ្វឺនរបស់ខ្លួន។ ពួកគេតែងប៉ងប្រាថ្នាបែបនេះជាយូរមកហើយ។ ប៉ុន្តែខ្ញុំផ្តើមដំណើរឲ្យក្រុមនឹងចេញហ្វឹកហ្វឺនបន្ត ងាកមកធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីឲ្យមានតុល្យភាព”។

ការផ្តួចផ្តើមដំណើរនេះរបស់ប្រធានាធិបតីហ្វីលីពីន បានទទួលការស្វាគមន៍ភ្លាមៗពីសំណាក់អ្នកជំនាញការយោធាចិន។ ពួកគេលើកឡើងថា ទង្វើរបស់លោក Duterte នេះ នឹងធ្វើឲ្យមានតុល្យភាពឡើងវិញនូវចំណងទាក់ទងរវាងហ្វីលីពីនជាមួយអាមេរិក និងជាមួយចិន។

អ្នកជំនាញការ Xu Liping នៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចិនវាយតម្លៃថា “សកម្មភាពនេះបង្ហាញឲ្យឃើញថា ហ្វីលីពីនកំពុងស្វែងរកការកសាងតុល្យភាពនៃចំណងទាក់ទងរបស់ខ្លួនចំពោះមហាអំណាច២ រវាងអាមេរិក-ចិន បំណងបម្រើផលប្រយោជន៍របស់រដ្ឋាភិបាលហ្វីលីពីន”។ ហើយប្រទេសចិននិងហ្វីលីពីន អាចចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រឆាំងភេរវកម្មមុនពេលចាប់ផ្តើមកិច្ចសហប្រតិបត្តិការយោធា។

ខណៈពេលនោះដែរ អតីតឥស្សរៈជននយោបាយហ្វីលីពីន បានបង្ហាញនឹងការមន្ទិលសង្ស័យចំពោះផែនការខាងលើនេះ ដោយចាត់ទុកថា វិធីសាស្ត្រហ្វឹកហ្វឺនយោធារបស់អាមេរិក តាំងពីយូរយាណាស់មកហើយ វាខុសប្លែកពីគ្នានឹងវិធីសាស្ត្រហ្វឹកហ្វឺនរបស់ចិន។ ម្យ៉ាងទៀតបរិក្ខារយោធាដែលប្រទេសនេះកំពុងប្រើប្រាស់ស្ទើតែទាំងអស់វាសមស្របឲ្យពលទាហានទៅហ្វឹកហ្វឺននៅអាមេរិក។ ប្រការនេះពុំងាយផ្លាស់ប្តូរ ព្រោះវាពុំងាយសម្របនឹង​ការហ្វឹកហ្វឺនតាមវិធីសាស្ត្ររបស់យោធាចិន ដោយផ្អែកលើយោធភ័ណ្ឌរបស់អាមេរិក។

គោលគំនិតនេះរបស់លោក Duterte ត្រូវបានលើកឡើងក្នុងបរិបទដែលបេសកជនពិសេសរបស់ហ្វីលីពីនប្រចាំការនៅប្រទេសចិនកាលពីថ្ងៃ ១៩ កុម្ភៈ បានសម្តែងនូវកង្វល់ដែលមានហនិភ័យកាន់តែកើនឡើង ប្រសិនបើមានការគិតគូរខុសឆ្គង និងក្នុងករណីជម្លោះប្រដាប់អាវុធកើតឡើងសមុទ្រចិនខាងត្បូង ខណៈពេលក្រុងបេកាំងបន្តវៀតទីនៅតំបន់សមុទ្រនោះ៕ សូយន

spot_img
×