Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនបុគ្គលិក ក្រុមហ៊ុនអ័រគីដេម្នាក់ ពីបទរំលោភទំនុកចិត្តលួចកេងយកលុយជាង៥ម៉ឺនដុល្លារ

spot_img

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនអ័រគីដេវីឡាម្នាក់ត្រូវបានតំណាងក្រុមហ៊ុនប្តឹងប៉ូលិសមូលដ្ឋានអោយចាប់ខ្លួនចាត់ការតាមច្បាប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីបានរកឃើញថា ជននេះបានរំលោភទំនុកចិត្តលួច​យកលុយរបស់ក្រុមហ៊ុន ប្រមាណជាង៥ម៉ឺនដុល្លារអាមរិក រួចមកតាមរយៈការទទួលយកលុយពីអតិតិថិជនដែលបានទិញផ្ទះ។

សមត្ថកិច្ចនិយាយថា៖ ជនជាប់ចោទខាងលើឈ្មោះ ចាន់ សេរីវឌ្ឍន៍ ហៅ វឌ្ឍន៍ ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួត នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរបុគ្គលិក ផ្នែកសម្របសម្រួល។

ប៉ូលិសនិយាយថា ជនសង្ស័យ ខាងលើត្រូវបានចាប់ខ្លួន តាមបណ្តឹងរបស់ លោកឈិត បូរ៉ាវុធ អាយុ៥២ឆ្នាំ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ មុខរបរ ជាមេធាវីការពារក្តី ប្រចាំក្រុមហ៊ុន អ័រគីវីឡា២ បានប្តឹងមកសមត្ថ​កិច្ចនគរបាលខណ្ឌសែនសុខ ថា ជនឈ្មោះ ចាន់ សេរីវុឌ្ឍ កាលពីអំឡុងឆ្នាំ២០១៥ គាត់បានមកដាក់ពាក្យសុំបំរើការងារផ្នែកសម្របសម្រួល នៅ ក្រុមហ៊ុន អ័រគីដេវីឡា២ មានទីតាំងនៅសង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ។ លោកបានបន្តថា ក្រោយមកនៅថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៨ខាងក្រុមហ៊ុនបានរកឃើញថា លោកចាន់ សេរីវឌ្ឍន៍មានកំហុសពីបទរំលោភទំនុកចិត្ត ដោយគាត់បានក្លែងលិខិតស្នាមយកលុយពីអតិថិជនចំនួន៥៥២៣០ដុល្លារអាមេរិក ដោយការលក់ផ្ទះរបស់ក្រុមហ៊ុន ជូនអតិថិជន។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីមេធាវីបានទទួលឯកសារភស្តុតាងជាក់លាក់ ទើបមេធាវីតំណាងក្រុមហ៊ុនបានប្តឹងមកសមត្ថកិច្ចអោយឃាត់ខ្លួនជននេះចាត់ការតាមផ្លូវច្បាប់តែម្តង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×