ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។ ការប្រើប្រាស់បង្កឱ្យមានសំឡេងរំខានខ្លាំងដោយយានយន្ដគ្រប់ប្រភេទ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
ក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរលុបបំបាត់ ចំពោះការកែច្នៃបំពង់ស៊ីម៉ាំង ដែលបង្កភាពរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ។
តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន សំដៅលុបបំបាត់រាល់សកម្មភាពបែបអនាធិបតេយ្យក្នុងបញ្ជាយានយន្តគ្រប់ប្រភេទ ដែលបង្កសំឡេងរំខានលើសកម្រិតកំណត់ និងដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំ មានដូចខាងក្រោម៖
ចំពោះម៉ូតូស៊ីឡាំង ក្រោម១២៥សេសេ មិនត្រូវឱ្យសំឡេងលើសពី ៨៥ dB(A)។ ចំណែកស៊ីឡាំងលើសពី១២៥សេសេ មិនត្រូវឱ្យលើសពី ៩០ dB(A)ឡើយ។
ចំពោះរថយន្តគ្រួសារ និងរថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន មិនត្រូវឱ្យលើសពី 103dB(A)ទេ។ រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងកម្លាំងម៉ាស៊ីនមិនលើស ១៥០KW មិនត្រូវឱ្យលើសពី ១០៥ dB(A) ផងដែរ។ ដោយឡែក រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងមានកម្លាំងម៉ាស៊ីលើសពី ១៥០xw មិនត្រូវឱ្យលើសពី ១០៧ dB(A) ឡើយ។ រីឯ រថយន្តស្ទូច និងរថយន្តបំពាក់ឧបករណ៍ពិសេស មិនត្រូវឱ្យលើសពី ១១០ dB(A) នោះទេ។
គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើការ អប់រំណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំងឲ្យបញ្ឈប់សកម្មភាពបង្កសំឡេងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ ដោយ ត្រូវយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំងឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានា កម្រិតសំឡេងមិនឲ្យលើសពីការកំណត់។ ទន្ទឹមនោះ ត្រូវអប់រំសីលធម៌ សុជីវធម៌ក្នុងការបញ្ជា យានយន្តចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសំឡេងខ្លាំង ដើម្បីជៀសវៀងការធ្វើ ឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងសង្គម។ កម្រិតសម្លេងដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានជាធរមាន ស្តីពី ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង មានដូចខាងក្រោម៖
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ជាសេនាធិការ ត្រូវចុះត្រួត ពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងកែច្នៃយានយន្តឲ្យបញ្ឈប់រាល់ការកែច្នៃយាន យន្តខុសបច្ចេកទេស។ ក្នុងករណីបន្តលបលួចកែច្នៃ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ។
កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ណែនាំដល់កម្លាំងដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការ ត្រួតពិនិត្យ និងលុបបំបាត់ឲ្យបានរាល់ការប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ហាយានយន្តបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ដោយត្រូវ ៖ – យកចិត្តទុកដាក់ត្រួតពិនិត្យលើដងផ្លូវ ទីប្រជុំជន និងធ្វើការឃាត់អប់រំជាបឋមឲ្យបញ្ឈប់ សកម្មភាព ព្រមទាំងធ្វើកិច្ចសន្យាយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំងតាមលក្ខណៈ បច្ចេកទេសឲ្យបានត្រឹមត្រូវ។ ទន្ទឹមនោះ ត្រូវណែនាំអំពីសីលធម៌ សុជីវធម៌ក្នុងការបញ្ហា យានយន្តចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសំឡេងខ្លាំង ដើម្បីជៀសវៀងធ្វើ ឲ្យ ប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងរក្សាបានភាពថ្លៃថ្នូរក្នុងសង្គម – ណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគ្មានការលើកលែង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ