Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ពលករ​ខ្មែរ ៣​នាក់ ត្រឡប់​មកពី​ប្រទេស​ថៃ ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​អ្នកជំងឺ​៣​នាក់​ជាសះស្បើយ​

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​ប្រកាសថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ មករានេះ មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី ៣ ករណី​បន្ថែមទៀត និង​ជាសះស្បើយ ៣ នាក់​​។ កំពុង​សម្រាក​ព្យាបាល ៥៤ នាក់​, អ្នក​ឆ្លង​សរុប ៤៣៩ នាក់​, អ្នកជា​សះស្បើយ​សរុប ៣៨៥ នាក់​។​

​ពលករ​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទាំង​៣​នាក់​រួមមាន​៖

១៖ បុរស​ជនជាតិខ្មែរ អាយុ ៣៤​ឆ្នាំ​ស្នាក់នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេ​ត្យ​បង្អែក ខេត្តបន្ទាយមានជ័យ​។​

២៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

៣៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សម្រាប់​អ្នកជំងឺ​ជាសះស្បើយ​ទាំង​៣​នាក់​រួមមាន​៖

១៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្ពាន​កណ្ដាល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​។​

២៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២១​ឆ្នាំ ស្នាក់នៅ​ឃុំ​ជ្រោយ​ស្មៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​។​

៣៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​និមិត្ត​៣ ឃុំ​និមិត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​។​

​សូម​កត់សម្គាល់ថា​៖ ស្ត្រី​ទាំង ០៣​នាក់​ខាងលើនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×