Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន មន្រ្តីយោធាស័ក្តិ៥ ផ្ទុះអាវុធត្រូវ អ្នកបើករថយន្តតាក់ស៊ីរងរបួសធ្ងន់

spot_img

ភ្នំពេញ៖ មន្ដ្រីយោធាពាក់ស័ក្ដិ៥ បម្រើការ​នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស​ ដែលផ្ទុះអាវុធក្នុងរថយន្តបណ្តាលឲ្យ អ្នកបើករថយន្តតាក់ស៊ីរងរបួសធ្ងន់​ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះ​អាសន្ន។

មន្ដ្រីតុលាការបានបញ្ជាក់ថា លោក ងិន ពេជ ជាតំណាងអយ្យការ​បានបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ ប៉ែន សាយវ័ន្ត ​អាយុ​៣៤ឆ្នាំ មុខរបរ​យោធា មានឋានន្តរស័ក្តិ វរសេនីយ៍ឯកបម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ពីបទ​ប្រើប្រាស់អាវុធខុសច្បាប់ និងបទ ហិង្សាដោយអចេតនា លើជនរងគ្រោះ មានឈ្មោះ ជុំ គា អាយុ​៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ​ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្ត​កាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែកុ​ម្ភៈ ឆ្នាំ២០១៨ នៅចំណុច​ម្តុំ​​មុខ​អតីតរោង​កុនអង្គរ ខណ្ឌ៧មករា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×