Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ទន្សោង ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​របស់​អង្គការ WCS Cambodia លើ​បណ្ដាញ​សង្គម​របស់ខ្លួន បាន​បង្ហាញថា សត្វ​ទន្សោង ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ លើ​ពិភពលោក ពេលនេះ​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។ ជាក់ស្តែង​ក្នុង​រយៈពេល​ពីរ ទៅ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ចំនួន​សត្វ​ទន្សោង​បាន​ថយចុះ​យ៉ាងច្រើន ដោយសារ​ការបាត់បង់​ទីជម្រក​និង​ការ​បរបាញ់​យក​សាច់ និង​ស្នែង​។ ចំណែក​ជំងឺ​មួយ ចំនួន​ដែល​កើតមាន​លើ​ពពួកសត្វ​ពាហនៈ ក៏​ជា​កត្តា​គំរាមកំហែង​ចំពោះ​ប្រភេទ​សត្វ​នេះ​ផងដែរ​។​

​អង្គការ WCS Cambodia បាន​ឲ្យ​ដឹងថា សត្វ​ទន្សោង ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ពូជ​នៅលើ​ពិភពលោក​។ ចំនួន​សត្វ​ទន្សោង​បាន​ថយចុះ​យ៉ាងច្រើន​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​ការបាត់បង់​ទីជម្រក​និង​ការ​បរបាញ់​យក​សាច់​និង​ស្នែង​។ ជំងឺឆ្លង​មួយចំនួន​ដែល​កើតមាន​លើ​ពពួក​សត្វពាហនៈ ក៏​ជា​កត្តា​គម្រាមកំហែង​ចំពោះ​ប្រភេទ​សត្វ​នេះ​ផងដែរ​។ សត្វ​ប្រភេទ​នេះ​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​តាម​តំបន់​ព្រៃរបោះ វាលស្មៅ ព្រៃ​គុម្ពោត និង​ចូលចិត្ត​រកស៊ី​នៅតាម​មាត់​អូរ​។ សត្វ​ទន្សោង​មាន​វត្តមាន​រាយប៉ាយ​នៅ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​មាន​ច្រើន​នៅ​តំបន់​ភាគ​និរតី ភាគ​ខាងជើង និង​ភាគ​ពាយព្យ និង​មាន​ចំនួន​តិចតួច​នៅក្នុង​ប្រទេស​វៀតណាម​។ តាម​ការប៉ាន់ស្មាន ប្រទេស​កម្ពុជា​ទំនងជា​មាន​ចំនួន​សត្វ​ទន្សោង​ច្រើនជាងគេ ប្រហែល ៤.០០០​ក្បាល​។​

​យោង​មាត្រា​៥៨​នៃ​ច្បាប់​ស្តីពី តំបន់ការពារធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ ដូចជា ការចាប់ ដាក់​អន្ទាក់ ប្រមាញ់ បំពុល ប្រមូល​ពង កូន​សត្វព្រៃ​គ្រប់​ប្រភេទ ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី ១០០.០០០​​៛ (​ដប់​ម៉ឺន​រៀល​) ដល់ ១.០០០.០០០៛ (១​លាន​រៀល​)​។​

​អង្គការ WCS សហការ​ជាមួយ​ក្រសួងបរិស្ថាន បាន​ខិតខំ​ប្រឹងប្រែង​ការពារ​ទីជម្រក​របស់​សត្វ​ទន្សោង​នៅក្នុង​តំបន់ការពារធម្មជាតិ ក្រោម​ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID តាមរយៈ​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ការពារ​សត្វ​ប្រភេទ​នេះ​កុំឱ្យ​ផុត​ពូជ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×