ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាល ចារកម្ម ឭនគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានរកឃើញបុរសដែលរួចរត់ពីចត្តាឡីស័កពីម្សិលមិញដោយពេលនេះ បានរកឃើញវិញហើយនៅវេលាម៉ោង៣:៥០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ នៅសណ្ឋាគារមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ឥឡូវនេះមន្ត្រីជំនាញសុខាភិបាល បានបញ្ជូនបុរសនេះទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ហើយត្រូវយកសំណាកបុរសនេះទៅពិនិត្យភ្លាមៗ ហើយនឹងបន្តដាក់ឲ្យធ្វើ ចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។
អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ គាត់បានហូបអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហាររួចតែម្តង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ