ថ្ងៃទី ២២ កុម្ភៈ ២០១៨ ស្ថាប័នសន្តិសុខជាតិ សហព័ន្ធរុស្ស៊ី (FSB) បានជោគជ័យក្នុងការទប់ស្កាត់ករណីវាយប្រហារភេរវកម្មមួយនៅទីក្រុង St.Petersburg។
តាមប្រព័ន្ធសារព័ត៌មាននោះ ភ្នាក់ងារ SFB នៅតំបន់ St.Petersburg បានចាប់ខ្លួនមុខសញ្ញាជនជាតិអាស៊ីកណ្តាលម្នាក់។
មុខសញ្ញានេះបានរៀបចំផែនការវាយប្រហារវាយភេរវកម្មនៅតាមបណ្តាហេដ្ឋារចនាសម្ព័ន្ធគមនាគមនិងទីកន្លែងមានមនុស្សពូតផ្តុំអ៊ូអរ។
ពេលនេះ SFB កំពុងស៊ើបអង្កេតករណី រីឯអត្តសញ្ញាណរបស់មុខសញ្ញាដែលត្រូវបានចាប់ខ្លួនពុំទាន់ត្រូវបានទម្លាយចេញទេ៕ សូយន