Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​សន្និបាត CAMSOC និង​សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ឆ្ពោះទៅ​ស៊ី​ហ្គេម​-២០២៣

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា​នេះ បើក​កម្មវិធី​សន្និបាត​ប្រចាំឆ្នាំ​របស់ CAMSOC និង​សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ក្នុងប្រទេស​កម្ពុជា នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​CAMSOC​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម បាន​ឲ្យ​ដឹងថា សន្និបាត​ប្រចាំ​ឆ្នាំនេះ​រៀបចំឡើង ដើម្បី​បូកសរុប​សមិទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្ត​បន្ដ​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដើម្បី​សម្រួច​ផែនការមេ​ឆ្ពោះទៅរក​ភាពជោគជ័យ ក្នុងការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ខាងលើ​។ ទន្ទឹម​ជាមួយគ្នា ក៏មាន​ការធ្វើ​បទ​បង្ហាញ​អំពី​ផែនការ​របស់​គណៈកម្មកា​រ​ជំនាញ​នីមួយៗ ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព ស្របតាម​ប្រតិទិន ដែល​បានកំណត់​ផងដែរ​។​

​ចំពោះ​សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម​វិញ គឺ​រៀបចំ​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ជាមួយ​យុទ្ធនាការ​ជាច្រើន​ដូចជា​យុទ្ធនាការ «​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​» «​បរិស្ថាន​សង្គម ដើម្បី​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​» «​កម្ពុជា​ស្អាត បដិសណ្ឋារកិច្ច​ល្អ​» «​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​» និង «​ផលប៉ះពាល់ និង​គ្រោះថ្នាក់​គ្រឿងញៀន​» ជាដើម​។​

​កម្មវិធី​នេះ​គ្រោង​ធ្វើឡើង​រយៈពេល ១​ថ្ងៃ ហើយ​បន្ទាប់ពី​ចប់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ប្រកាស​បើក​យុទ្ធនា​ការអប់រំ​សង្គម​តែម្ដង ដើម្បី​ជំរុញ​ឲ្យ​តំណាង​រាជធានី​-​ខេត្ត​ទាំងអស់ ដែល​បាន​ចូលរួម​សន្និបាត និង​សិក្ខាសាលា​ថ្នាក់ជាតិ​ខាងលើ យកទៅអនុវត្ត និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​រួម​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​លើកដំបូង គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×