Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្មលើ គីម ជុងណាម​៖ ជនសង្ស័យត្រូវគេឲ្យលុយជាង ១.០០០ដុល្លា ដើម្បីចូលរួមសម្តែង

spot_img

ស្រ្តីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាត លោក គីម ជុងណាម បងប្រុសម្តាយទីទៃរបស់មេដឹក​នាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា នាងត្រូវបានគេឲ្យលុយចំនួន ១.០២០ដុល្លារ ដើម្បីចូលរួមសំដែង ក្នុងកម្មវិធីកំសាន្តរបស់ទូរទស្សន៏មួយ (TV prank) មុនពេលមានការស្លាប់ របស់ គីម ជុងណាម។

ជនសង្ស័យឈ្មោះ Siti Aisyah អាយុ ២៦ឆ្នាំ បាននិយាយថា នាងត្រូវគេប្រាប់ឲ្យដើរលបៗពីក្រោយមនុស្សជាច្រើននៅតាមព្រលានយន្តហោះ និងប៉ាតឡេលាបកូនក្មេងនៅលើមុខ អ្នកទាំងនោះ។

ចំនែកស្រ្តីជាប់ចោទម្នាក់ទៀតឈ្មោះ Doan Thi Huong បានប្រកែកថានាងជាអ្នកធ្វើឃាតលោកគីម ជុងណាម ហើយនាងបញ្ជាក់ថា នាងត្រូវគេបោកទេ។

មេធាវីការពារក្តី បាននិយាយថា កូនក្តីរបស់លោកទាំងពីរ ត្រូវបានគេឲ្យលុយដើម្បីឲ្យចូលរួមសំដែងក្នុងកម្មវិធីកំសាន្តស្រដៀងគ្នាជាច្រើន នៅតាមព្រលានយន្តហោះ សណ្ឋាគារ និងផ្សារទំនើប អស់រយៈពេលជាច្រើនថ្ងៃ មុនពេលមានការស្លាប់របស់លោក គីម។

សូមរំលឹកផងដែរថា លោក គីម ជុងណាម បានស្លាប់កាលពីខែកុម្ភះ ឆ្នាំមុន នៅព្រលានយន្តហោះកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសារតែសារធាតុពុល VX បន្ទាប់ពីស្រ្តីម្នាក់បានប៉ាតដាក់លើមុខរបស់គាត់ កំឡុងពេលគាត់ដើរនៅព្រលានយន្តហោះ៕ សុភ័ក្ត្រ

spot_img
×