Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ជូ ប៊ុន​អេង ៖​ កម្ពុជា​-​ថៃ សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុងការ​ទប់ស្កាត់​ការជួញដូរ​មនុស្ស​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ថៃ បាន​សន្យា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​ក្នុង​កិច្ចការ​ទប់ស្កាត់​ការជួញដូរ​មនុស្ស ខណៈ​ភាគី​ទាំងពីរ​ក៏បាន​បញ្ចប់​នូវ​សេ​ក្តី​ព្រាង​ច្បាប់​ចុងក្រោយ​របស់​ផង​ខ្លួន ស្តីពី សហប្រតិបត្តិ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​បញ្ហា​ការជួញដូរ​មនុស្ស​ដែរនោះ​។​

​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ តាមរយៈ​វីដេអូ​ខុន​ហ្វឺ​រ៉េ​ន លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​កិច្ចសហប្រតិបត្តិការ​ពង្រឹង​ការអនុវត្ត​ច្បាប់ រវាង​កម្ពុជា និង​ថៃ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​លើកឡើងថា ការធ្វើ​សេចក្តីព្រាងច្បាប់​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ភូមិ​ផង​របង​តែមួយ​នេះ មាន​ប្រសិទ្ធភាព​បន្ថែមទៀត​ក្នុងការ​បង្ក្រាប​ការជួញដូរ​មនុស្ស ឬក៏​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាដើម​នោះ​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ​ក៏បាន​លើកឡើង​ផងដែរ​ថា មិនមែន​តែ​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ដែល​មានការ​ព្រួយ​បា​ម្ភ​ចំពោះ​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខ្លាចក្រែង​ពួកគេ​រង​ការជួញដូរ​មនុស្ស​នេះ រដ្ឋាភិបាល​ថៃ​ក៏បាន​គិត​គួរ​ដែរ ដោយ​រហូត​មានការ​ឯកភាពគ្នា​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​ឡើង ដើម្បី​បង្ការ​ពួកគាត់​កុំ​ឲ្យ​ជួប​បញ្ហា​ទាំងនេះ ខណៈ​ពួកគេ​ស្ថិត​នៅមាន​ហានិភ័យ​កាន់តែខ្លាំង​ពី​ពួក​ឱកាសនិយម ក្នុង​ការដែល​ប្រទេស​ទាំងពីរ​កំពុង​ជួប​វិបត្តិ​នៃ​ការ​រាតត្បាត​នូវ​មេរោគ​កូ​វិដ​១៩​នោះ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ នៃ​កិច្ចសហប្រតិបត្តិការ​ពង្រឹង​ការអនុវត្ត​ច្បាប់ រវាង​កម្ពុជា និង​ថៃ​ត្រូវបាន​មន្ត្រី​អន្តរក្រសួង​នៃ​ប្រទេស​ទាំងពីរ សម្រេច​ព្រមព្រៀងគ្នា​រួច​ជា​ស្ថាពរ​ហើយ ដោយ​រង់ចាំ​ឆ្លង​មតិ បន្ថែម​នៃ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×