ភ្នំពេញ៖ អង្គការ UNDP Cambodia បានឲ្យដឹងថា កំពូលតារាសម្តែង James Bond 007 (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា នេះ! កម្មវិធីនេះ នឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ០៧និង៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងទី២២ ខែមករា។
Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ គាត់នឹងចែករំលែកអំពីមូលហេតុដែលធ្វើឲ្យគាត់យកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយគាត់ក្នុងការបញ្ចប់បញ្ហាមួយនេះដែលនៅតែឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ