Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រំលឹក​ដល់​អ្នកសារព័ត៌មាន​ថា មិន​ស្តាប់​ការហាមឃាត់​នោះទេ សមត្ថកិច្ច មាន​សិទ្ធិ ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន ពេលនោះ​តែម្តង​

​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន កុំទៅ​ថត យក​ព័ត៌មាន នៅក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ ដែល​ហាមឃាត់​បើ​នៅ​មិន​ស្តាប់​ការហាមឃាត់​នោះទេ សមត្ថកិច្ច មាន​សិទ្ធិ ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន ពេលនោះ​តែម្តង​។​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត យក​ព័ត៌មាន នៅ ក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ ដែល​ហាមឃាត់ កំពុង​បំពេញ កិច្ចការងារ ព្រោះ​ខុស​វិជ្ជាជីវ​:​សារព័ត៌មាន បើ​នៅ​មិន​ស្តាប់​ការហាមឃាត់​នោះទេ សមត្ថកិច្ច មាន​សិទ្ធិ ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន ពេលនោះ​តែម្តង​។ ដូច្នេះ​អ្នកសារព័ត៌មាន ត្រូវ​យល់ បាន​ច្បាស់​ពី​កិច្ចការងារ​នេះ ដោយ​កុំ​គិតថា​ខ្លួន​ជា​អ្នកសារព័ត៌មាន មាន​សិទ្ធិ​ថត​បាន​គ្រប់​ទី កន្លែង​នោះទេ ត្រូវ​យល់​ពី​ការងារ​របស់​សមត្ថកិច្ច​។​
​ប្រសាសន៍ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ជាមួយ​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​ទាំង​៥ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×