សព្វថ្ងៃនេះ ស្ត្រីជាច្រើន, ក្មេងៗ និងសូម្បីមនុស្សប្រុស ត្រូវបានគេនាំយកទៅប្រឆាំងទៅនឹងបំណងរបស់ពួកគេ ដោយពួកឧក្រិដ្ឋជន ដើម្បីលក់ដូរ, រំលោភ ឬ សូម្បីសម្លាប់ចោល ។ នៅក្នុងផ្នែកមួយចំនួននៃពិភពលោក ក្មេងៗមួយចំនួន ត្រូវបានគេយកទៅលក់ និងបោះចូលទៅក្នុងផ្ទះបន ទាំងនៅវ័យក្មេងនៅឡើយ ។
គេបានដឹងថា ការចាប់ពង្រត់នៅក្នុងប្រទេសហ្វីលីពីន គឺជាបញ្ហាដ៏ធំមួយ ដែលកើតមានជាយូរយារមកហើយ ។ ហើយមានការគំរាមកំហែងខ្ពស់ ពីការចាប់ពង្រត់នៅទូទាំងប្រទេសហ្វីលីពីន ជាពិសេស មកលើកុមារ ។
ទោះយ៉ាងណា មានមនុស្សដែលបដិសេធជឿថា ការចាប់ពង្រត់នៅក្នុងប្រទេសហ្វីលីពីន គឺជាបទឧក្រិដ្ឋដែលកំពុងបន្តកើតមាន ព្រោះតែវាពុំដែលកើតឡើងចំពោះពួកគេ ។ ប៉ុន្តែ អ្នកលេងហ្វេសប៊ុកម្នាក់បានបង្ហាញថា ការចាប់ពង្រត់ គឺជារឿងពិតក្នុងថ្ងៃនេះ ហើយថា ពួកឧក្រិដ្ឋជនគឺតែងតែផ្តោតគោលដៅទៅលើក្មេងស្រីៗ ដែលងាយនឹងរងគ្រោះក្នុងអំពើផ្លូវភេទ ។ Jovie Maniclang Galang បានស្លុតចិត្តជាខ្លាំង បន្ទាប់ពីកូនស្រីជីដូនមួយរបស់នាង ប៊ិះត្រូវចាប់នាំយកទៅដោយបុរសមិនស្គាល់អត្តសញ្ញាណាម្នាក់ទៅហើយ ។
យោងតាមក្មេងស្រីរងគ្រោះ បុរសម្នាក់បានធានាជូនពួកនាងទៅកាន់សាលារៀនដោយពុំយកប្រាក់ ខណៈពួកនាងកំពុងលំបាកក្នុងការរង់ចាំ PUV ទៅសាលារៀន ។ សំណាងណាស់ ដែលនាងត្រូវបានប្រទះឃើញដោយអ្នកជិតខាងម្នាក់ បន្ទាប់ពីបុរសសង្ស័យម្នាក់ ប្រហែលនឹងនាំយកនាងទៅកាន់កន្លែងណាមួយ ។
Jovie បានចែករំលែកវីដេអូនេះ ដើម្បីព្រមានអ្នកដទៃ ឲ្យបានដឹងពីគ្រោះថ្នាក់ ក្នុងការអនុញ្ញាតឲ្យកូនៗរបស់ពួកគេ ទៅសាលារៀន និងធ្វើដំណើរវិលត្រឡប់មកផ្ទះវិញតែម្នាក់ឯង ។ ស្ត្រី និងក្មេងៗ ត្រូវបានព្រមានឲ្យមានការប្រុងប្រយ័ត្ន និងចៀសឆ្ងាយពីជនចម្លែកៗមុខ ជាពិសេស នៅពេលពួកគេធ្វើសកម្មភាពចម្លែក ។
អាណាព្យាបាលទាំងឡាយ គួរណាស់តែងតានដានឃ្លាំមើលឲ្យបានដិតដល់ ចំពោះកូនៗរបស់ពួកគេ បើទោះបីជាសាលារៀនរបស់ពួកគេ ស្ថិតនៅជិតៗផ្ទះក៏ដោយ ៕ ចន្ទី