Monday, November 28, 2022

មានរឿង​អ្វី មិនអាច​ដោះស្រាយបាន ដល់​ថ្នាក់​រើស​ផ្លូវ ដកដំណែង​នាង​

spot_img

​ភ្នំពេញ ៖ ជា​រឿង​មួយ​កំពុងតែ​ក្តៅ​គ​កុក​លើ​បណ្តាញ​សង្គម ទាក់ទង​នឹង Miss Grand Cambodia ២០២០ ត្រូវ​ប្រឈម​នឹង​ការដកដំណែង​ក្រោយពី​ម្ចាស់​គ្រប់គ្រង​កម្មវិធី​លោក អ៉ិ​ន សុ​ភិន ស្នើឱ្យ​កញ្ញា សេង រដ្ឋា ដែលជា​ម្ចាស់​ជ័យលាភី​លេខ​១ ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​កន្លងមក ត្រឹម​ម៉ោង​៣​រសៀល ថ្ងៃទី​១៩​មករា​នេះ ពុំ​ដូច្នោះ​ទេ នឹង​ដកដំណែង​តែម្តង​។​

​រហូតមកដល់​ពេលនេះ គ្រប់គ្នា​នៅតែ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ថា មូលហេតុ​អ្វី​ទើប​បណ្តាលឱ្យ​លោក អ៉ិ​ន សុ​ភិន ឈានដល់​ការប្រកាស​ជា​សាធារណៈ​ហៅ​កញ្ញា សេង រដ្ឋា ចូលខ្លួន​មក​ដោះស្រាយ​បែបនេះ​។ យ៉ាងណាក៏ដោយ​នៅមុននេះ​បន្តិច​កញ្ញា សេង រដ្ឋា បាន​បង្ហោះ​សារ​យ៉ាងដូច​ច្នេះ​ថា «​សុំទោស​ផង fan beauty pageant និង​អ្នកគាំទ្រ​ដ៏​សែន​ល្អ​របស់ខ្ញុំ សេង រដ្ឋា ខ្ញុំ​ពិតជា​មិនអាច​ទទួលយកបាន​នូវ​អ្វីដែល​អ្នកគ្រប់គ្រង​កម្ម​វិធី បាន​បរិហារ​កេរ្តិ៍ឈ្មោះរ​បស់​ខ្ញុំ​នៅលើ​បណ្តាញ​សង្គម រហូតដល់​មានការ​ចុះផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​បែបនេះ​។ ខ្ញុំ​នឹងធ្វើ​តាម​អ្វី​ដែរ​អ្នកគ្រប់គ្រង​កម្មវិធី បានប្រកាស​ជា​សាធារណៈ​កន្លងមក (​ដកតំណែង​) ហើយ​អ្វីដែល​ខ្ញុំ​ធ្វើបាន​នៅពេលនេះ​គឺ​ចូលខ្លួន​បង្ហាញ​វត្តមាន នៅ​ថ្ងៃ​សន្និសីទកាសែត​តែមួយគត់ ដែល​និង​ប្រព្រឹត្តឡើង​ដោយមាន​កាលបរិច្ឆេទ ពេលវេលា​ច្បាស់លាស់​ណាមួយ​តែប៉ុណ្ណោះ ដើម្បី​ដកតំណែង​នាង​ខ្ញុំ ដូច​អ្វីដែល​អ្នកគ្រប់គ្រង​កម្ម​វិធី​បានប្រកាស​ជា​សាធារណៈ​កន្លងមក​។​
​ខ្ញុំ​ពិតជា​ស្រឡាញ់​វិស័យ​មួយ​នេះ​ណាស់ ទម្រាំ​មាន​ថ្ងៃនេះ ទោះ​ខ្ញុំ​លំបាក​យ៉ាងណា ក៏​ខ្ញុំ​នៅតែ​ញញឹម​ដើម្បី​អ្នក​ទាំងអស់គ្នា love u my Fan I like simple life »​។​

​ដោយឡែក​អ្នកគាំទ្រ Miss Grand សេង រដ្ឋា ជាច្រើន​បង្ហាញ​អារម្មណ៍​ខឹងសម្បារ មិន​ពេញ​ចិត្តនឹង​ម្ចាស់​កម្មវិធី ដោយ​លើក​ជាខ​មិន​យ៉ាងដូច​ច្នេះ​ថា «​មិនអាច​ទទួលយកបាន​ទេ បើ​ដកដំណែង​ខ្ញុំ​នឹង​ឈប់​មើល​កម្មវិធី​និង​មួយជីវិត ព្រោះ​មិន​ងាយ​និង​មាន​អ្នកមាន​សមត្ថភាព​អ៊ីចឹង បើ​ដកដំណែង​ខ្ញុំ​ក៏​ឈប់​មើល Miss grand និង​រហូត​ដែរ​, តើ​ខុស​អ្វី​ទៅ​? ហេតុអ្វី​ចាំបាច់​ដកតំណែង​?, អ្នករៀបចំ​ពិតជា​ឡូយ​មែន ធ្វើ​ឆ្នាំ​ដំបូង​អត់​ល្អ​ហើយ​រញ៉េរញ៉ៃ​ទៀត​»​។​

​យ៉ាងណាក៏ដោយ រហូតមកដល់​វេលា​ម៉ោង​៦​រសៀល ថ្ងៃទី​១៩​មករា​នេះ ទាំង​ភាគី​លោក អ៉ិ​ន សុ​ភិន និង​កញ្ញា សេង រដ្ឋា ម្ចាស់​ជ័យលាភី Miss Grand Cambodia មិនទាន់មាន​សកម្មភាព​អ្វី​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ កូ​លាប​ក្រហម​