Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនៈ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត « សមិទ្ធផល​ថ្ងៃនេះ ចេះតែ​វិវត្តន៍​ទៅមុខ និង​បន្ត​រីកចម្រើន គឺជា​មោទនភាព​សម្រាប់​យើងទាំងអស់គ្នា​»

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល កាលពី​ថ្ងៃទី​១៩​មករា​២០២១ បាន​ឲ្យ​ដឹងថា ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ការ​ទ្រទ្រង់​និរន្តរភាព នៃ​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត គឺ​អាស្រ័យ​លើ​ការ អភិវឌ្ឍ​ធនធានមនុស្ស ជា​កត្តា​អាទិភាព​ចាំបាច់ ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត​កែទម្រង់​ទៅមុខ ដើម្បី​ធានាបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​សមត្ថភាព​ជំនាញ​សម្រាប់​បម្រើ​សង្គមជាតិ និង​ទីផ្សារការងារ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​ប្រទេស ដែលមាន​ការអភិវឌ្ឍ​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវាកម្ម​។ កម្ពុជា កំពុងស្ថិត​លើផ្លូវ​ដ៏​ត្រឹមត្រូវ ដែល​ធ្វើឱ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​ឡើងជា​លំដាប់​លើ​គ្រប់​វិស័យ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ក្រៅពី​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការអប់រំ ផ្នែក​មួយទៀត​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស គឺ​ការធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ដែល​កត្តា​ទាំងពីរ​នេះ ត្រូវបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។ លោក​បន្ដថា សុខភាព​គឺជា​ទ្រព្យធន ដ៏​មានតម្លៃ​មិនអាច​ខ្វះ​បាន នៅក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ចីរភាព ជាពិសេស​ការ​ទ្រទ្រង់​នូវ​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​, ការកាត់បន្ថយ​ភាពក្រីក្រ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ដូច្នេះ​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់ និង​ការផ្តល់​អាទិភាព ដល់​វិស័យ​សុខាភិបាល នេះ​ជា​កិច្ចការ​ដ៏​ចាំបាច់​ដែល​ត្រូវ​បន្ត​លើកកម្ពស់ ទាំង​ក្នុងពេល​បច្ចុប្បន្ន​ចំពោះមុខ និង​អនាគត​រយៈពេល​វែង​ខាងមុខ​។ កាលណា​ប្រជាជនមាន​សុខ​ភាពល្អ​មាំមួន ប្រជាជន​នឹងមាន​លទ្ធភាព​ចូលរួម​ពេញលេញ ក្នុង​គ្រប់​សកម្មភាព​សង្គម ជាពិសេស​សកម្មភាព​សេដ្ឋកិច្ច ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​គ្រួសារ និង​មានលទ្ធភាព​បញ្ជូន​កូនចៅ​ទៅ​សាលារៀន ឱ្យ​ទទួលបាន​ចំណេះដឹង ក្លាយជា​ធនធានមនុស្ស មាន​សមត្ថភាព​ជំនាញ​ពិតប្រាកដ និង​ជា​កម្លាំង​ដ៏​សកម្ម​ក្នុងការ​អភិវឌ្ឍ​ជាតិ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×