នាព្រឹកថ្ងៃទី២០មករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការចែកចាយនិងប្រើប្រាស់នូវផលិតផលអនឡាញចំនួន៥មុខ ដែលគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ត្រឹមត្រូវ។
ការហាមឃាត់ផលិតផលក៏ដូចជាគណនីហ្វេសបុកបម្រើឱ្យការលក់ផលិតផលទាំងនោះរួមមាន៖
១. RR Serum Detox by Vyta និង RR Serum Detox Cambodia កំពុងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងឈ្មោះ ANTI POLLUTION (RR Serum)។
២.BOM Store និង Ah Chhing កំពុងផ្សព្វផ្សាយលក់វីតាមីនឡើងគីឡូ គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល ព្រមទាំងផ្សព្វផ្សាយភូតកុហកនិងបំភ្លើសហួសពីការពិត ដូចជា ជួយព្យាបាលជំងឺធ្លាក់ស ក្តៅក្នុង ក្រពះ ពោះវៀន គេងលក់ស្រួលនិងមានចំណង់អាហារ។
៣.សិទ្ធិការ្យ Sethika, សារាយនឹមនួនលក់សារាយសមុទ្រជប៉ុនសុទ្ធ១០០%, Lone Man, សារាយសមុទ្រស្ពីរ៉ូលីណា ផលិតផលជំនួយសុខភាព, Deep Ocean water spirulina blend2200 tablet, ស្ពីរ៉ូលីណាអាហារសុខភាពលេខ១, Ame Spirulina, Marey Muorn, SI Noun Storeline កំពុងផ្សព្វផ្សាយផលិតផលបំប៉នសុខភាព SPIRULINA របស់ជប៉ុនដោយគ្មានបញ្ជីការ។
៤.Organic Beauty Co.,ltd កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពនិងគ្រឿងសម្អាងគ្មានលេខបញ្ជីកា។
៥.SNT nose clinic កំពុងផ្សព្វផ្សាយលក់ផលិតផល Focus Factor និង K&T collection ដោយគ្មានលេខបញ្ជីកាត្រឹមត្រូវ។
ក្រសួងបានបញ្ជាក់ទៀតថា រាល់ការចរាចរឱសថ ឬផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនោះតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលផងដែរ។ ហើយដើម្បីសុវត្ថិភាពជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឈានដល់ការបាត់បង់ជីវិត ក្រសួងតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់បញ្ឍប់ការប្រើប្រាស់ជាបន្ទាន់។ ហើយចំពោះគណនីហ្វេសបុកខាងលើក្រសួងនឹងមានវិធានការយ៉ាងតឹងរ៉ឹងទៅតាមផ្លូវច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖ កូលាបក្រហម