ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាននានា ទទួលបានលទ្ធផលវិជ្ជមានគួរអោយកត់សម្គាល់។
របាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា បាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តនេះ បានចុះបង្រ្គាបករណីគ្រឿងញៀន ១ករណីទៀត នៅចំណុចក្រុម ១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបាន ២នាក់ គឺឈ្មោះ តឹក លីវុទ្ធារិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មុខរបរ មិនពិតប្រាកដ និងឈ្មោះ ញ៉ែម ធារ៉ា ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យុទ្ធនាការដដែលនេះ សមត្ថកិច្ច បានដកហូត ម្សៅក្រាមសថ្លាដែលសង្ស័យជាសាធាតុញៀនចំនូន ២៣កញ្ចប់។ ក្នុងនោះ ២២កញ្ចប់តូច ១កញ្ជប់ធំ និងទូរស័ព្ទដៃចំនួន ២គ្រឿង។
សមត្ថកិច្ច អោយដឹងថា បច្ចុប្បន្ននេះជនសង្ស័យទាំង ២នាក់ខាងលើ បានកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសតាមច្បាប់៕ ដែន សីមា