ភ្នំពេញ ៖ ក្រោយ Miss Grand Cambodia លំដាប់លេខ១កញ្ញា សេង រដ្ឋា បានប្រកាសលាលែងពីដំណែងក្រោយមានបញ្ហាជាមួយអ្នកដឹកនាំកម្មវិធីលោក អ៉ិន សុភិន នោះ ស្រាប់តែបវរកញ្ញាលំដាប់រងទី១របស់យើងគឺកញ្ញា លឹម សុធាវីដែលនឹងត្រូវបន្តតំណែងប្រកួតលើឆាកអន្តរជាតិជំនួសកញ្ញា សេង រដ្ឋា បានប្រកាសបដិសេធមិនទទួលយកដំណែងនេះដូចគ្នា។
តាមរយៈគណនីហ្វេសបុកផ្ទាល់ខ្លួនកញ្ញា លឹម សុធាវី បានបង្ហោះសារយ៉ាងដូច្នេះថា «នាងខ្ញុំសប្បាយចិត្ដនូវអ្វីដែលខ្ញុំមាន ហើយក៏ពេញចិត្ដនូវអ្វីដែលខ្ញុំខំធ្វើ និងលទ្ធផលដែលទទួលបាន ខ្ញុំមិនចង់បានអ្វីលើសពីនេះទៀតទេ ពិសេសអ្វីដែលមិនមែនជារបស់ខ្លួន។ នាងខ្ញុំនៅតែជា miss grand cambodia 1st runner up Forever មិនប្រែប្រួលឡើយ ហើយក៏មិនផ្លាស់ប្តូរឡើយ»។
ទាក់ទងទៅនិងបញ្ហានេះប្រសិនបើកញ្ញា លឹម សុធាវី ដែលជាបវរកញ្ញាលំដាប់រងទី១របស់យើងមិនទទួលដំណែងពីកញ្ញា សេង រដ្ឋា នោះខាងស្ថាប័នអាចនិងពិចារណា ប្រគល់ដំណែងនេះឱ្យទៅបវរកញ្ញា លីវ ជីវលី ដែលជាលំដាប់រងទី២ Miss Grand Cambodia 2020-2021៕ រក្សាសិទ្ធដោយ៖ កូលាបក្រហម