ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នាសាលាខេត្តព្រះសីហនុ បានបើកិច្ចប្រជុំ ដោតមានវត្តមានក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមជាមួយស្ថាប័នអន្តរក្រសួង។
កិច្ចប្រជុំនេះ ចូលរួមដោយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តមឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធច្រើនស្ថាប័នទៀត។
កិច្ចប្រជុំនេះផ្តោតទៅលើការងារចុះសិក្សាស្រាវជ្រាវ ចងក្រងទិន្នន័យពាក់ព័ន្ធ និងសន្តិសុខលម្ហសមុទ្រ និងរាប់ចំនួនកោះ និងប្រជុំកោះ នៅក្នុងភូមិសាស្រ្តលម្ហសមុទ្រ និងតំបន់ជាប់មាត់សមុទ្រនៃខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ- ឯកឧត្តម អគ្គលេខាធិការរង- ឯកឧត្តម មេបញ្ជាការរង- ឯកឧត្តម ប្រធាននាយកដ្ឋាន ឯកឧត្តម អនុប្រធាននាយកដ្ឋាន កម្លាំងមូលដ្ឋានសមុទ្រ កម្លាំងបញ្ជាការដ្ឋានការពារកោះឆ្នេរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះមួយចំនួនទៀត៕ ដែន សីមា