Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​កិច្ចពិភាក្សា​ដ៏​វែង​មួយ ពី​បញ្ហា​សិទ្ធិមនុស្ស និង​ការកាត់ទោស​ថ្មីៗ រួមទាំង​ការកាត់ទោស​ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​អូស្ត្រាលី​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​កិច្ចការ​ចាំបាច់​មួយចំនួន ។

​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ឯកអគ្គរាជទូត​Kang បាន​មាន​កិច្ចពិភាក្សា​ដ៏​វែង​មួយ កាលពី​ម្សិលមិញ​ជាមួយ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ពួកគាត់​បាន​ពិភាក្សា​បញ្ហា​ជាច្រើន​ដែលមាន​ផលប្រយោជន៍​រួម ដូចជា​សិទ្ធិមនុស្ស និង​ការកាត់ទោស​ថ្មីៗ រួមទាំង​ការកាត់ទោស​ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​អូស្ត្រាលី​ផងដែរ​។

​ឯកអគ្គរាជទូត​Kang ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា​ជា​បន្ត​របស់លោក ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រី កើត រិ​ទ្ធ ទាក់ទង​នឹង​បញ្ហាសំខាន់ៗ​ទាំងនេះ​។ ប្រទេស​អូស្ត្រាលី​មិនបាន​អះអាងថា​ខ្លួន​ល្អឥតខ្ចោះ​ចំពោះ​បញ្ហា​ទាំងនេះ ឬ​បញ្ហា​ផ្សេងទៀត​នោះទេ ប៉ុន្តែ​យើង​លើកយក​បញ្ហា​នានា​ដែល​ស្រប​នឹង​គុណ​តម្លៃ​របស់​យើង និង​ការទទួលស្គាល់​ការពិត​ដែលថា​សិទ្ធិមនុស្ស​ជា​បញ្ហា​សកល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×