Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ​ឲ្យ​ដាក់​ប្រឡង​ចូលធ្វើ​ប៉ូលីស ប៉ុន្តែ​មិនមាន​សិទ្ធិ​ឲ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ឡើយ​

​បាត់ដំបង​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេល​កន្លងមក​មាន​អ្នក ខ្លះ​មិនដែល​រៀន​ប៉ូលីស​ឡើយ ហើយ​មកសុំ​សម្ដេច​ធ្វើ​ប៉ូលីស ដូច្នេះ​ការសុំ​បែបនេះ ខុសពី​គោលនយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា គឺ​តម្រូវ​ឲ្យ​មានការ​ប្រឡង​បាន​ត្រឹមត្រូវ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី​ថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ របស់​សាកល វិទ្យាល័យ​បាត់ដំបង នា​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ហើយ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ប៉ូលីស​ត្រូវមាន​ការប្រឡង​ឲ្យ​បាន​ត្រឹមត្រូវ​។ សម្ដេច​ក្រឡាហោម បន្ដថា នាពេល​កន្លងមក មានការ​អន្តរាគមន៍​ឲ្យ​ប្រឡង​ជាប់​ធ្វើ​ប៉ូលីស ការធ្វើ​បែបនេះ​ខុសពី​កំណែទម្រង់ របស់​រាជរដ្ឋាភិបាល​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «​អ្នកខ្លះ​មិនដែល​រៀន​ប៉ូលីស មកដល់​សុំ​ធ្វើ​ប៉ូលីស​ធំ​ទៀត ហើយ​ធ្វើ​ចឹ​ង​ខុសពី​នយោបាយ​កំណែទម្រង់​ទៅហើយ ចង់​ធ្វើ​ប៉ូលីស​ត្រូវ​ចូលរួម​ប្រឡង​»​។​

​សម្ដេច​ក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ​ឲ្យ​ដាក់​ប្រឡង​តែប៉ុណ្ណោះ គ្មាន​សិទ្ធិ​ឲ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ឡើយ​។ សម្ដេច​ក្រឡាហោម បន្ដថា កាលណា​ចង់​ធ្វើ​ប៉ូលីស​ត្រូវ​ចូលរួម​ប្រឡង​ប៉ូលីស ហើយ​ប្រឡង​ធ្លាក់​ជា​លទ្ធផល​របស់​ខ្លួនឯង​។

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ឧទាហរណ៍​ថា បើ​ឲ្យ​ធ្វើ​ប៉ូលីស​មិនចាំបាច់​ប្រឡង ដល់ពេល​ធ្វើ​ការងារ​មិនកើត ប្រជាពលរដ្ឋ​នឹងធ្វើ​ការស្ដីបន្ទោស​មករ​ដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ​ហើយ ដូច្នេះ ត្រូវមាន​ការប្រឡង​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​៕ រក្សា​សិទ្ធិ ដោយ ៖ បញ្ញា​ស័ក្តិ​

×