ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំកម្មវិធីផ្តល់ “ពានរង្វាន់ដឹងគុណដល់អ្នកសារព័ត៌មានដែលបានចូលរួម លើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាចាប់ពីទសវត្សឆ្នាំ១៩៧០ដល់បច្ចុប្បន្ន”។
សូមជម្រាបជូនអ្នកសារព័ត៌មានឲ្យបានជ្រាបថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នឹងរៀបចំកម្មវិធីផ្តល់រង្វាន់ដឹងគុណដើម្បីជាការរំលឹកដល់ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីដល់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មានកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ