បន្ទាយមានជ័យ ៖ ជាការពិតណាស់ មង្គលការជាទូទៅ ក្នុងវេលាក្រាបសំពះចងដៃ គេតែងតែសង្កេតឃើញឪពុកម្តាយ សាច់ញាតិ និងមិត្តភក្តិ ចងដៃដល់កូនកំលោះកូនក្រមុំ ភាគច្រើនត្រឹមជាលុយប៉ុណ្ណោះច្រើនពេកហើយ។
តែយ៉ាងណាមិញ ក្រឡេកមកមើល ពីមង្គលការកូនកំលោះកូនក្រមុំមួយគូនេះវិញ ដែលទើបតែបានរៀបការថ្មីថ្មោង កាលពីពេលថ្មីៗនេះ នៅក្នុងខេត្តបន្ទាយមានជ័យ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម លាន់មាត់ភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ខណៈឃើញវេលាក្រាបសំពះចងដៃ ឪពុកម្តាយទាំងសងខាងមិនឲ្យចាញ់គ្នាចងដៃកូនកំលោះកូនក្រមុំ លេងសុទ្ធតែគ្រឿងពេជ្រទាំងឈុតៗ និងឡានស៊េរីទំនើប១គ្រឿង ឡើងខប់ៗតែម្តង។
ក្នុងនោះផងដែរ គណនីហ្វេសប៊ុកឈ្មោះ Chao Khoung ដែលប្រហែលត្រូវជាមិត្តភក្តិកំលោះកូនក្រមុំ បានបង្ហោះសាររំភើបជំនួសអ្នកទាំងពីរយ៉ាងដូច្នេះ៖ «សែនរំភើបជំនួសគាត់ Nylivann Yuth មង្គលការនេះសប្បាយៗណាស់ ពិតជាមានន័យ»។
ទន្ទឹមនោះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលខមិនលាន់មាត់ថា៖ «ខប់ៗម៉ង សំណាងម្លេះ គេអើយកើតមកក្នុងត្រកូលអ្នកមាន»។ រីឯអ្នកខ្លះទៀត ក៏បានសរសើរថា «ស្អាតណាស់ស៊ីស ជូនពរស្រឡាញ់គ្នាដល់ចាស់កោងខ្នង និងពោរពេញដោយសុភមង្គលណាស៊ីស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង