Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ កំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក ស្ថិតក្នុង​រាជធានី​ភ្នំពេញ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ ស្តីពី​ការកំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក ស្ថិតក្នុង​រាជធានី​ភ្នំពេញ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​

​រាជរដ្ឋាភិបាល សម្រេច ត្រូវបាន​កំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក​ទំហំ ១៤៥.៦២៧ ម៉ែត្រការ៉េ (​មួយរយ​សែសិប​ប្រាំ​ពាន់​ប្រាំមួយរយ​ម្ភៃ​ប្រាំពីរ​ម៉ែត្រក្រឡា​) ស្ថិតក្នុង​រាជធានី​ភ្នំពេញ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូច​មាន តារាង​និយាម​កា​។​

​សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ បាន​ជម្រាបជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កម្មវត្ថុ​ករណី​សំណើ​គោរព​សុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី ធ្វើការ​ស្ថាបនា​ជញ្ជាំង​ទប់​ដី​អំពី​បេតុងអារម៉េ (Concrete Sheet-Pile) នៅ​អាង​ស្តុក​ទឹក​បឹងត្របែក ទំហំ​១៣,៣​ហិកតា និង​ជីក​ស្តារ​ជម្រៅ​អាង​ស្តុក​ទឹក ឱ្យបាន​ជ្រៅ​ជាង​ពេលបច្ចុប្បន្ន ដើម្បី​ដោះស្រាយ​ការលិចលង់​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​យោង ៖ -​លិខិត​លេខ​០៦៧/២០ លស​.​គ ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ -​លិខិត​លេខ​៦៥១ ខន​/០២០ សជណ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ -​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​ឯកឧត្តម​ជ្រាបថា រាជរដ្ឋាភិបាល យល់ព្រម​អនុញ្ញាត​ជាគោលការណ៍​ដូចខាងក្រោម​៖ ១- ធ្វើការ​ស្ថាបនា​ជញ្ជាំង​ទប់​ដី អំពី​បេតុងអារម៉េ​(Concrete Sheet-Pie) ព័ទ្ធជុំវិញ​អាង​ស្តុក​ទឹក​បឹង ត្របែក​ទំហំ​១៣,៣​ហិកតា ដើម្បី​កុំឱ្យ​មានការ​រំលោភ​បន្ត​ទៀត​។ ២- ជីក​ស្តា​រអាង​ស្តុក​ទឹក​បឹងត្របែក​ខាងលើ ឱ្យមាន​ជម្រៅ​ជ្រៅ​ជាង​ពេលបច្ចុប្បន្ន ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ស្តុក​ទឹកភ្លៀង ឱ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស ដើម្បីឱ្យ​ស្ថានីយ​បូមទឹក​អាច បូម​ទម្លាក់​បន្តទៅ​កាន់​ប្រព័ន្ធ​បង្ហូរទឹក នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។ ៣-​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់ និង​មិន​លើកលែង ចំពោះ​អ្នក​ដែល​រំលោភ​កាន់កាប់ ហើយ​មក​ធ្វើ​ការតវ៉ា និង​រារាំង​អាជ្ញាធរ ក្នុងពេល​ចុះ​អនុវត្ត​គម្រោង​ខាងលើនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×