ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់បានស្គាល់ហើយ ពីតារាសម្តែងប្រុសសម្បុរស្រអែម រូបសង្ហា និងជាតារាម៉ូដែល គឺលោក អ៊ុន សិទ្ធា ដែលមានឈ្មោះល្បី តាមរយៈការសម្តែងភាពយន្តក្នុងស្រុកជាច្រើន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។
ដោយឡែក ថ្មីៗនេះ តារាប្រុសរូបសង្ហាមានមន្តស្នេហ៍ ដែលមហាជននិយមហៅ «បុរសខ្មែអង្គរ» អ៊ុន សិទ្ធា បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីគេបានឃើញឆាតហ្វេសប៊ុកបែកធ្លាយ រូបលោកបានបបួលមនុស្សប្រុសដូចគ្នា មកដេកកំដរអារម្មណ៍យ៉ាងបើកចំហរ ដោយមិនបានគិតថាខ្លួនជាតារាល្បីសោះ។
យ៉ាងណាមិញ ស្របពេលជាមួយការបែកធ្លាយឆាតបែបនេះ តារាប្រុស អ៊ុន សិទ្ធា បានសម្តែងការហួសចិត្ត និងធ្វើការច្រានចោលថា រឿងនេះគឺមិនពិតនោះទេ ដោយលោកបញ្ជាក់ថា នោះគឺជាគណនីហ្វេសប៊ុកក្លែងក្លាយ ដែលជនអនាមិកបានយករូប និង ឈ្មោះពិតរបស់លោក ដើម្បីបង្កើតឡើងក្នុងចេតនាចង់ធ្វើបាបរូបលោកប៉ុណ្ណោះ។
ក្នុងនោះ តារាប្រុស អ៊ុន សិទ្ធា បានបង្ហោះច្រានចោលពីឆាតបែកធ្លាយធ្វើឲ្យមហាជនមានការយល់ច្រឡំនេះ តាមរយៈគណនីហ្វេសប៊ុកពិតរបស់លោកយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រុង ប្រយ័ត្ន បុគ្គលម្នាក់នេះផង មិនដឹងគាត់មានជំងឺអីទេ! ឆាតបបួលគេមកដេកជាមួយ ស្ទើរតែគ្រប់គ្នា។ បើមិនចូលចិត្តខ្ញុំទេ ក៏មិនគួរធ្វើដាក់ខ្ញុំដល់ថ្នាក់នេះដែរ។ សូមបងប្អូនជួយ report បុគ្គលម្នាក់នេះផង ព្រោះនេះមិនមែនជា acc របស់ខ្ញុំទេ។ សូមអរគុណ»។
គួរបញ្ចាក់ផងដែរថា អ្នកកំលោះ សង្ហារ អ៊ុន សិទ្ធា ត្រូវបានសារព័ត៌៌មានក្នុងស្រុកមួយ ចាត់ទុកស្ថិតក្នុងចំណោមតារាស្រឡាញ់ភេទដូចគ្នាចំនួន ១២ រូប ព្រោះថា កាលពីពេលកន្លងមក លោកធ្លាប់ទទួលរងរឿងអាស្រូវត្រូវបានគេដាក់ការសង្ស័យថា មានស្នេហា លួចលាក់ជាមួយតារាប្រុសលោក យ៉ែម សំអូន ទើបធ្វើ ឲ្យប្ដីប្រពន្ធមួយគូនេះ បែកបាក់គ្នារហូតមកទល់ពេលនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង