ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង5ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងពណ៌ឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧និង ៤៩។
-សូមខមិនលេខ៩៩៩ យកលាភសម្បត្តិអភិជន នឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត។ នៅក្នុងថ្ងៃនេះទោះលោកអ្នកអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន លោកអ្នកអាចសម្រុកការងារបានយ៉ាងពេញដៃពេញជើងពីព្រោះថាផលជាផ្លែផ្កានោះគឺតែងហុចមកវិញជានិច្ច។ បើជាអ្នកប្រកកបមុខរបររកស៊ីជួញដូរវិញតែងអាចទាក់ទាញអតិថិជនចាស់ថ្មីអោយចូលមកបានគួរជាទីពេញចិត្ត។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌សគឺនិងក្រហម។
-លេខនៃលាភសំណាង គឺលេខ ៦ និងលេខ ៤៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ។ នៅថ្ងៃបើទោះជាមានការប៉ះទង្គិចទៅលើអ្វីមួយក៏ដោយគឺតែងហុចផលល្អមកវិញគ្រាន់ជាទីកក់ក្តៅដែរ។ ចំពោះការបំពេញការងារគឺមានលក្ខណៈពេញដៃពេញជើងនិងតែងជោគជ័យត្រឡប់មកវិញផង។ សម្រាប់បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ គឺមានភាពកាក់កបល្អគួរសមណាស់ទាំងការជួញទីជិតឆ្ងាយគឺអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគោលបំណង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមនោសញ្ចេតនាសោះអង្គើយជាមួយគ្នាបន្តិច ដូច្នេះត្រូវលៃពេលសម្រាប់គ្នាអោយបានច្រើនជាងមុន៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹកដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃនិងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៤៥និងលេខ៦៦ ។
-សូមខមិនលេខ ៨៩៨ យកលាភសម្បត្តិឧកញ៉ាលុយវាល់លាននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល។ ការងារនៅថ្ងៃនេះលោកអ្នកចាំបាច់ត្រូវវិនិយោគកម្លាំងកាយកម្លាំងចិត្តអោយបានច្រើនទើបអាចសង្ឃឹមបានលទ្ធផលដូចគាប់បំណងត្រឡប់មកវិញ ហើយបើលោកអ្នកចូលបំពេញកិច្ចការងារមួយក៏ដោយតោងតែប្រយ័ត្នប្រយែងនិងគិតគូរអោយបានគ្រប់ជ្រុងជ្រោយពីព្រោះថាផលលំបាកនោះក៏ងាយនឹងធ្លាក់មកត្រូវរែកពន់បន្តិចដែរទេ។ ចំណែកលុយកាក់វិញនោះមានប្រាក់ចំណូលល្អគួរសមតែចំណាយច្រើនបន្តិច ដូច្នេះលោកអ្នកត្រូវសម្រួលផែនការចំណាយអោយសមហេតុផលទើបមានសល់សន្សំទុកនៅថ្ងៃមុខ។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពទេពិសេសប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ មនោសញ្ចេតនាអ្នកនៅលីវគួរព្យាយាមចេញក្រៅជួបទាក់ទងជាមួយមនុស្សគ្រប់គ្នាខ្លះនោះឱកាសនឹងអាចបានជួបគូព្រេងផងក៏ថាបាន៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង៧ព្រឹកដល់ម៉ោង៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូចនិងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៩៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់ និងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ។ នៅថ្ងៃនេះដួងរាសីងើបឡើងវិញ ដូចនេះជាពេលវេលាល្អសម្រាប់សម្រុកការងារពេញទី។ សម្រាប់លោកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយក្តីមិនមានអ្វីតាមមករាំងស្ទះយាយីឡើយគឺអាចប្រមូលផលចំណូលត្រឡប់មកវិញយ៉ាងជាគួរជាទីពេញចិត្ត។ ចំណែករឿងស្នេហារវាងកំលោះក្រមុំក៏មិនមានអ្វីជាបញ្ហាចោទនាំអោយមានភាពហ្មងសៅក្នុងចិត្តទេ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ៩៩។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់និងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង។ នៅថ្ងៃនេះលោកអ្នកទទួលដំណឹងល្អឬមានជោគលាភអ្វីមួយចូលមកអោយសប្បាយចិត្តផង។ សម្រាប់លោកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះការជួញដូរទីជិតឆ្ងាយគឺតែងទទួលផលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីពេញចិត្ត។ ចំណែកឯការធ្វើដំណើរទីជិតឆ្ងាយគឺតែងជួបសុខដុមដូចសព្វមួយដង។ ចំណែកមនោសសញ្ចេតនាស្នេហាប្រុសស្រីមានភាពសុខដុមផ្អែមល្ហែមល្អប្រពៃណាស់៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ក្រហមនិងស។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៧ ។
-សូមខមិនលេខ ៩៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីលាភមានជ័យមានលុយហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់។ នៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានឹងជួបតែក្តីសោមមន្សច្រើនលោកអ្នកអាចសម្រុកការងារបានយ៉ាងពេញដៃពេញជើងពីព្រោះផលជាផ្លែផ្កានោះគឺតែងហុចមកវិញជានិច្ច។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ គឺតែងអាចទាក់ទាញអតិថិជនចាស់ថ្មីឲ្យចូលមកបានគួរជាទីពេញចិត្ត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្អែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹកដល់ម៉ោង៨យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ៦៦ ។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី។ រាល់កិច្ចការងារដែលលោកអ្នកប៉ងប្រាថ្នាថ្ងៃនេះគឺតែងទទួលបានផលសម្រេចនិងរមែងតែងជួបតែនឹងរឿងល្អជានិច្ច គ្មានឧបសគ្គអ្វីមករារាំងធ្វើអោយលោកអ្នកមានការលំបាកនោះឡើយ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ គឺអាចប្រមូលផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីពេញចិត្ត និងបើចង់ចរចាទំនិញអ្វីមួយផងគឺតែងសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។ ចំណែកការធ្វើដំណើរទីជិតឆ្ងាយគឺជួបភាពសុខដុមដូចសព្វមួយដងទេ។ ចំពោះមនោសញ្ចេតនាស្នេហាប្រុសស្រីវិញមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវវស្សា៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងលឿង។
-លេខនៃលាភសំណាងគឺ ៤៨ និងលេខ៥៩ ។
-សូមខមិនលេខ ១៦៨យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ។ នៅថ្ងៃនេះដួងរាសីងើបឡើងវិញ ដូចនេះជាពេលវេលាល្អសម្រាប់លោកអ្នកអាចសម្រុកការងារបានពេញទីពីព្រោះថាផលល្អៗនោះបាននឹងកំពុងរង់ចាំលោកអ្នកជានិច្ច។ សម្រាប់លោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មិនថាជួញទីជិតឆ្ងាយក្តីមិនមានអ្វីតាមមករាំងស្ទះតាមយាយីឡើយគឺអាចប្រមូលផលចំណូលត្រឡប់មកវិញគួរជាទីពេញចិត្ត។ ចំណែកឯរឿងស្នេហារវាងប្រុសនិងស្រីក្រមុំនិងកំលោះនោះក៏មិនមានអ្វីជាបញ្ហាចោទនាំអោយមានភាពហ្មងសៅក្នុងចិត្តទេ៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ក្រហមនិងស។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៩១ ។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យលុយហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក។ នៅក្នុងថ្ងៃលោកអ្នកធ្វើអី្វក៏ដោយតែងភ្លឺថ្លានិងក្តីសោមនស្សច្រើន លោកអ្នកអាចសម្រុកការងារបានយ៉ាងពេញដៃពេញជើងពីព្រោះថាផលជាផ្លែផ្កានោះគឺតែងហុចមកវិញជានិច្ច។ ចំណែកបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញគឺតែងអាចទាក់ទាញអតិថិជនចាស់ថ្មីអោយចូលមកបានគួរជាទីគាប់ចិត្ត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹកដល់ម៉ោង១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះនិងក្រហម។
-លេខនៃលាភសំណាងគឺលេខ២១និងលេខ៩៩។
-សូមខមិនលេខ ៨៦៨ យកលាភសម្បត្តិឧកញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា។ នៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយក៏តែងភ្លឺថ្លានិងជួបក្តីសោមនស្សច្រើនលោកអ្នកអាចសម្រុកការងារបានយ៉ាងពេញដៃពេញជើងពីព្រោះថាផលជាផ្លែផ្កានោះគឺតែងហុចមកវិញជានិច្ច។ ចំណែកអ្នករកស៊ីជួញដូរវិញតែងអាចទាក់ទាញអតិថិជនចាស់ថ្មីអោយចូលមកបានគួរជាទីពេញចិត្ត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពផ្អែមល្អែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងក្រហម
-លេខនៃលាភសំណាងគឺលេខ ៩៩និងលេខ ៧៧ ។
-សូមខមិនលេខ៩៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំច។ ការងារលោកអ្នកនៅថ្ងៃនេះដំណើរការល្អណាស់ទោះបីពុំសូវឆ្លើយតបមកវិញភ្លាមៗយ៉ាងណាក៏ដោយគឺគ្រប់គំរោងសុទ្ធតែប្រព្រឹត្តទៅយ៉ាងរលូន។ ចំណែកបញ្ហាលុយកាក់វិញពុំមានឱកាសការរកបានខ្ទង់ចំណូលប៉ុន្មានទេ តែក៏បានទទួលចំណូលតូចៗពីការវិនិយោគនោះភ្លាមៗដែរ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញមានការរស់រវើកគួរសម ហើយបើចង់ចរចាទំនិញអ្វីមួយផងតែងសម្រេចចប់ចុងចប់ដើមគាប់ដូចបំណង។ មនោសញ្ចេតនាកំលោះក្រមុំមានការលូតលាស់ទៅមុខ និងជាឱកាសល្អប្រពៃបំផុតក្នុងការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាង គឺម៉ោង៤ព្រឹកដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងបៃតងនិងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៨។
-សូមខមិនលេខ ៨៩៩ យកសម្បត្តិសំពៅហ្មួងនឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភមានជ័យ មានលុយចូលផ្ទះហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលនូវភាពក្តៅខ្លះត្រជាក់ខ្លះ ហើយការបំពេញការងារទៀតសោតក៏មិនសូវជារលូនល្អទេ ព្រោះមានបញ្ហារកាំចិត្តខ្លះៗចូលមកយាយី ប៉ុន្តែលុយកាក់វិញនោះមានឱកាសហូរចូលទ្រព្យនិងអាចសល់ខ្លះៗសម្រាប់សន្សំទុកដែរ។ សម្រាប់អ្នកប្របមុខរបររកស៊ីជួញដូរក្នុងថ្ងៃនេះ បើលោកអ្នកចង់រកស៊ីបោះទុនតូចធំឬចង់រកស៊ីជំនួញជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យអោយបានគ្រប់ជ្រុងជ្រោយទើបពុំអាចជួបផលលំបាកអាក្រក់ណាមួយទៅថ្ងៃក្រោយ។ រីឯមនោសញ្ចេតនាស្នេហារវាងកំលោះក្រមុំត្រូវមានពេលនៅក្បែរគ្នាអោយបានច្រើន ហើយព្យាយាមរកពេលបង្ហាញក្តីស្រឡាញ់ចំពោះគ្នានឹងគ្នា ទើបអាចឈានដល់ថ្ងៃអាពាហ៍ពិពាហ៍កើត៕