Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាត់ចោល​ទង្វើ​គ្មាន​មនសិការ​របស់​បុគ្គល​ឈ្មោះ ឯក សុវត្ថិ ដែល​ចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង អំពី​ការនាំ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី​ថា មាន​ពាក់ព័ន្ធ​នឹង​ការ រំលោភសិទ្ធិ​មនុស្ស​

​ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ សូម​សម្តែង​ការខកចិត្ត និង​សោកស្តាយ​ជាទីបំផុត​ចំពោះ​ទង្វើ​គ្មាន​មនសិការ​របស់​បុគ្គល​ឈ្មោះ ឯក សុវត្ថិ ពលរដ្ឋ​អូស្ត្រាលី​ដើម កំណើត​ខ្មែរ រស់នៅ​ទីក្រុង​ស៊ីដនី ដែល​បាន​ផ្ញើលិខិត​ជូន​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី ដោយ​ចោទ ប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​អំពី​ការនាំ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី​ថា មាន​ពាក់ព័ន្ធ​នឹង​ការ រំលោភសិទ្ធិ​មនុស្ស ក្នុង​គោលបំណង​ទុច្ចរិត ដើម្បី​រារាំង​ការ នាំ​អង្ករ​ពី​កម្ពុជា​ចូល​ទីផ្សារ​អូស្ត្រាលី​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់ថា ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាកសិករ​ខ្មែរ និង​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ បាន​ខិតខំ​ធ្វើការ​សហការ យ៉ាង​ជិតស្និទ្ធ និង​បកស្រាយ​បំភ្លឺ​យ៉ាងសកម្ម ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​អូស្ត្រាលី ជុំវិញ​ការចោទប្រកាន់​រប​ស់បុ​គ្គល​អគតិ​ខាងលើ ។ ជា​លទ្ធផល ភាគី​អូស្ត្រាលី​បាន​ឆ្លើយ​បញ្ជាក់ ជា​ឱ​ឡា​រឹ​កថា ផ្អែកលើ​ការស្រាវជ្រាវ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​អូស្ត្រាលី បាន​រកឃើញថា ការលើកឡើង​របស់ បុគ្គល​ឈ្មោះ ឯក សុវត្ថិ គឺជា​ការចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង និង​មិនអាច​យកជាការបាន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ធ្វើការ​ថ្កោលទោស​ជន​អគតិ ទាំងឡាយ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​ប្រជាកសិករ​ខ្មែរ​តាមរយៈ​ទង្វើ​ទុច្ចរិត និង មួលបង្កាច់​បំភ្លៃ​ការពិត ដូច​ករណី​បានលើកឡើង​ខាងដើម និង​សូម​គូសបញ្ជាក់​ជូន​សាធារណជន សាជាថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​វាងវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ច​ជា​កាល​បាន​ផ្តោត​ការយកចិត្តទុកដាក់ ខ្ពស់​ចំពោះ​ប្រជាកសិករ​ខ្មែរ និង​កសិផល​កម្ពុជា ជាពិសេស​អង្ករ តាមរយៈ​ការពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍ ក្នុងនោះ​ក៏មាន​ប្រទេស​អូស្ត្រាលី​ផងដែរ ដើម្បី ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ដាំ​ដុះ ការធានា​គុណភាព​កសិផល ព្រមទាំង​ពង្រីក​ទីផ្សារ​ដែលមាន ស្រាប់ និង​ស្វែងរក​បន្ថែម​នូវ​ទីផ្សារ​ថ្មី​សម្រាប់​ការនាំចេញ​អង្ករ និង​កសិផល​នានា​របស់​កម្ពុជា​ឱ្យ កាន់តែ​ទូលំទូលាយ និង​តម្លៃ​សមរម្យ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ខ្មែរ ឱ្យ​កាន់តែ​ល្អប្រសើរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×