Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Duterte មិន​ឱ្យ​យ​កងទ័ព​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ដែល​ដឹកនាំ ដោយ​អាមេរិក​ទេ​

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយថា​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​កងទ័ព​របស់​ខ្លួន​ចូលរួម​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ​។​

ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ។​

​លោក Duterte មិន​ចង់ឱ្យ​ប្រទេស​ហ្វីលីពីន​ចូលរួម នៅក្នុង​សង្គ្រាម​ដែល​មិន​ពាក់ព័ន្ធ​ប្រទេស​ខ្លួន​ឡើយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ Iloilo ថ្ងៃទី 22 ខែ​កុម្ភៈ លោក​ប្រធានាធិបតី Duterte បាន​និយាយថា​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​សហរដ្ឋអាមេរិក​ដាក់​ពង្រាយ​កងទ័ព​នៅ​ហ្វីលីពីន​ទេ ។​

​តាម​លោក សង្គ្រាម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ស ភាគច្រើន​មិន​ទាក់ទង​ទៅនឹង​សន្ដិសុខ​របស់​ហ្វីលីពីន​ឡើយ​។​

​ដោយ​សំដៅទៅ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ Duterte បាន​សង្កត់ធ្ងន់ថា “​ខ្ញុំ​មិនដឹង​ច្បាស់​ថា​តើ​ទាហាន​ហ្វ៊ីលីពីន​ប៉ុន្មាន​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ជម្លោះ​នោះ​ទេ​ប៉ុន្តែ​ការ​លុកលុយ​នេះ​បានបញ្ចប់​ហើយ ហើយ​ពុំ​មាន​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​ទេ​”​។​

​លោក Duterte ក៏បាន​លើកឡើង​ពី​សង្គ្រាម​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក​ផងដែរ​។​

​ប្រទេស​ហ្វីលីពីន​គឺជា​សម្ព័ន្ធមិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ក្លាយជា​តា​ន​តឹង​ដោយសារ​អាកប្បកិរិយារ​បស់​ប្រធានាធិបតី Duterte ទៅ​កាន់​សហរដ្ឋអាមេរិក​ជាពិសេស​បន្ទាប់​ពី​រដ្ឋបាល​អាមេរិក​បាន​រិះគន់​ការបង្ក្រាប សម្លាប់​ក្នុង​យុទ្ធនាការ​កម្ចាត់​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​ហ្វីលីពីន​។​

​មាន​ជនជាតិ​អាមេរិក​ប្រហែល 220.000 នាក់​រួមទាំង​អតីតយុទ្ធជន​អាមេរិក​ជាច្រើន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​។​

​លើសពីនេះ​ទៅ​ទៀត​មាន​អ្នក​ទេសចរណ៍​អាមេរិក ប្រមាណ 650.000 នាក់ តែង​ទៅកាន់​ប្រទេស​នេះ​រៀងរាល់ឆ្នាំ​៕ សូ​យ​ន​

×