Ivanka Trump, នឹងប្រើប្រាស់ដំណើរទស្សនកិច្ចកូរ៉េខាងត្បូង សំដៅដាក់សម្ពាធអតិប្បរមាទៅលើកូរ៉េខាងជើង។
Ivanka Trump, ដែលជាកូនស្រីនឹងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក កាលពីម្សិលមិញនេះ នាងនឹងប្រើប្រាស់ដំណើរទស្សនកិច្ចខ្លួននៅអូឡាំពិករដូវរងា ដើម្បីបង្កសម្ពាធបង្ខំឲ្យកូរ៉េខាងជើងផ្អាកកម្មវិធីនុយ ក្លេអ៊ែ។ Ivanka បានប្រកាសបែបនេះក្នុងកិច្ចប្រជុំបិទទ្វារជាមួយប្រធានាធិបតី Moon Jae-in។
ប៉ុន្តែលោក Moon សង្កត់ធ្ងន់ថា អូឡាំពិករដូវរងានេះគឺជាមធ្យោបាយសម្រាប់ការចរចាគ្នារវាងកូរ៉េទាំង២ ហើយអាមេរិក និងកូរ៉េខាងត្បូងចាំបាច់ត្រូវប្រើប្រាស់បរិយាកាសស្រុះស្រួលបច្ចុប្បន្នរវាងកូរ៉េទាំង២ ដើម្បីស្វែងរកវិធីលុបបំបាត់កម្មវិធីនុយក្លេអ៊ែនៅលើឧបទ្វីបនេះ៕ សូយន