Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត​សុខ ទូច ៖ ការអត់ធ្មត់​របស់ខ្ញុំ​ត្រូវបាន​បញ្ចប់ ដូច្នេះយើង​ត្រូវតែ​អនុវត្ត​…

​ព្រះវិហារ​៖ ​បណ្ឌិត​សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា​ ​ទាំងអស់​នេះហើយ​ដែល​យើង​ចង់​ជួយ​គាត់ ប៉ុន្តែ​ផ្ទុយទៅវិញ គាត់​នៅតែ​បន្ត​កាប់បំផ្លាញ​ឈើ​ល្អៗ​រាន​យក​ដី​ដោយ​កាប់​ហើយ​ដុត​ព្រៃ​នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប។​

​បណ្ឌិត​សុខ ទូច បាន​បញ្ជាក់ថា យើង​បាន​អប់រំ​ឱ្យ​គាត់​ស្រឡាញ់​ព្រៃឈើ​អស់​រយៈពេល​២​ឆ្នាំ​ហេ​ី​យ និង​សុំឱ្យ​កុំ​កាប់​ព្រៃឈើ កាប់​ឈើរា​ន​យក​ដី ប៉ុន្តែ​គាត់​អាច​អាស្រ័យ​អនុផល​ព្រៃឈើ មានដូចជា ផ្សិត វ​ល្លិ៍ ទំពាំង​…។ ​យើង​បាន​បង្កើត​ការងារ​ឱ្យ​គាត់​មក​ចិញ្ចឹម​គោ​ទឹកដោះ ចៀម ពពែ​។ គាត់​អាច​រក្សាបាន​នូវ​វប្បធម៌​របស់ខ្លួន ដូចជា​ការរៀបចំ​យក​ជ័រ​ពី​ដើម​ច្បោះ​(​ជ័រ​ត្រាច​ជាដើម​) និង​ទីតាំង​ឡ​ស្លដែក​បុរាណ ដែល​សុទ្ធសឹងតែ​ជា​វប្បធម៌​របស់​ជនជាតិ​គួ​យ ដែលជា​ជន​ដើម​ភាគតិច​។ យើង​បានធ្វើ​អ្វីៗ​ទាំងអស់​ក្នុងការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់គាត់​។ ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ចប់ កូនចៅ​របស់គាត់​នឹង​ក្លាយទៅជា​អ្នកផ្ដល់​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ធ្វើជា​អ្នក​នាំ​ភ្ញៀវទេសចរ រៀបចំផ្ទះ​សំណាក់ រៀបចំ​ម្ហូបអាហារ​ជូន​ភ្ញៀវទេសចរ​ជាដើម ដែល​យើង​នឹង​រៀបចំ​បណ្តុះបណ្តាល​នៅពេល​ខាងមុខ​។​

​ទាំងអស់​នេះហើយ​ដែល​យើង​ចង់​ជួយ​គាត់ ប៉ុន្តែ​ផ្ទុយទៅវិញ គាត់​នៅតែ​បន្ត​កាប់បំផ្លាញ​ឈើ​ល្អៗ​រាន​យក​ដី​ដោយ​កាប់​ហើយ​ដុត​ព្រៃ​នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​ដដែល ដូច្នេះ យើង​នឹង​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ហើយ ចាប់ពីពេលនេះ​ទៅ យើង​នឹង​ចាប់​ទាំង​ឈើ ទាំង​អ្នកប្រព្រឹត្ត​បទល្មើស និង​ទាំង​គោយន្ត​យកមក​រក្សាទុក​ហើយ​។​

​នៅថ្ងៃនេះ ខ្ញុំ​ពិតជា​អស់កម្លាំង​ខ្លាំងណាស់ ក្រោយពី​បាន​ដើរល្បាត​នៅ​ជ្រុង​ម្ខាង​នៃ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ត្រូវបាន​ជនល្មើស​កាប់បំផ្លាញ​ព្រៃឈើ​អស់​៣០០​ដើម ដែល​អ្នក​កាប់បំផ្លាញ​នេះ​បានដឹងថា​ខ្ញុំ​មិនបាន​ធ្វើការ​ល្បាត​រយៈពេល​ប្រមាណ​ជិត​១​ខែ ដោយសារ​មានធុរៈ​មមាញឹក​ខ្លាំង​។ អ្នក​ដែល​កាប់បំផ្លាញ​ទាំងនេះ គឺជា​អ្នក​ដែល​ទើបតែ​បានរស់នៅ​ក្នុង​ឧទ្យាន​នេះ នៅក្រោយ​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ ស្ដីពី ការបង្កើត​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប និង​ដាក់​ឧទ្យាន​នេះ​ទៅជា​ឧទ្យាន​សម្រាប់ធ្វើ​ការអភិរក្ស​។ ក្រុមការងារ​បាន​ចុះទៅ​ត្រួតពិនិត្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង​៣១​គ្រួសារ​ដែល​រស់នៅក្នុង​ឧទ្យាន​នេះ​ចំនួន​១៥​ខ្នង និង​បាន​រកឃើញថា នៅក្នុង​ផ្ទះ​ទាំង​១៥​ខ្នង​នេះ សុទ្ធសឹង​តែមាន​ឈើ​ដែល​ត្រូវបាន​កាប់បំផ្លាញ​ពី​ឧទ្យាន​។ ដោយមាន​កិច្ចសហការ​ពី​រដ្ឋបាល​ខេត្តព្រះវិហារ ឯកឧត្ដម​អភិបាលខេត្ត​ព្រះវិហារ បាន​ចាត់តាំង​អភិបាលរង​ខេត្ត​មួយរូប ដើម្បី​ដាក់ចេញ​នូវ​ចំណាត់ការ និង​ដោះស្រាយ​បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៣១​គ្រួសារ​នេះ ដោយ​អាជ្ញាធរខេត្ត​បានសម្រេច​ផ្ដល់ជូន​នូវ​ដី​ដែលមាន​ទំហំ​១៥០០​ម៉ែត្រក្រឡា (​ទទឹង​ប្រវែង​៣០​ម៉ែត្រ បណ្ដោយ​ប្រវែង​៥០​ម៉ែត្រ​) ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ដូចជា សាលារៀន វត្ត​អា​រ៉ា​ម ភូមិ និង​អណ្ដូងទឹក ដោយ​នៅពេលដែល​ពួកគាត់​តាំងទី​លំនៅ​ក្នុង​ឧទ្យាន​នេះ ពួកគាត់​ពុំ​ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​នេះឡើយ​។​

​អាស្រ័យហេតុនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច មេត្តាជួយ​ព​ន្លឿ​ន​ការចាត់វិធានការ​និង​ដំណោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៣១​គ្រួសារ​នេះ​ឱ្យបាន​កាន់តែ​ឆាប់រហ័ស​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×