Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​ នៅ​ខេត្ត​បន្ទាយមានជ័យ​

spot_img

បន្ទាយមានជ័យ ៖ សមាជិក អង្គ​ឬ​អ្នកបោះឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​សមាជិក​រដ្ឋសភា​ទាំងអស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ក្បួន​ដង្ហែ និង​មី​ទ្ទី​ញ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និតិ​កាល​ទី​៤ នា​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​និង​ក្នុង​វេទិកា​ខេត្ត​បន្ទាយមានជ័យ ក្នុង​ក្រុង​សិរីសោភ័ណ​ជា​ប្រជុំជន​ខេត្ត​។​

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​គណ​:​អចិន្ត្រយ៍​គណ​:​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ រួម​មាន​នឹង​លោក អ៊ុង អឿន ប្រធាន​ក្រុុមប្រឹក្សា​ខេត្ត , លោក សួន បវរ​. អភិបាលខេត្ត លោក អន ស៊ុំ បេក្ខជន​ពេញសិទ្ធិ លោក​ឈើ​យ ចាន់ណា បេក្ខជន​ពេញសិទ្ធិ មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​បាន​ដឹកនាំ​និង​ចូលរួម​ក្បួន​ហែ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​និតិ​កាល​ទី​៤ ដ៏​រីករាយ​ទោះជា​មាន​ភ្លៀង​កក់ខែ​រលឹម មេឃមី​ស្រទុំ​ខ្លះៗ​ក្តី ។​

លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​នយោបាយ​សំខាន់ៗ​ទាក់ទិន​នឹង​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​លើ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និតិ​កាល​ទី​៤ និង​ដំណើរការ​នៃ​ស្ថាប័ន​កំពូល​ជាតិ ក្នុង​ការដឹកនាំ​និង​កសាង​អភិវឌ្ឍន៍​ជាតិ មាតុភូមិ​និង​ប្រជាពលរដ្ឋ​។​

លោក​បាន​ថ្លែង​ដែរ​ពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ស្រប​តាម​គោលការណ៍​ច្បាប់​និង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ សេរឋិ​ពហុបក្ស ហើយ​ស្ថិត​ក្នុង​បរិយាកាស​សេរី ត្រឹមត្រូវ​យុត្តិធម៍ ហើយ​គ្រប់​គណបក្ស​នយោបាយ​និង​បេក្ខជន​បាន​ចូលរួម​ឈរឈ្មោះ​អោយ​អង្គ​បោះឆ្នោយអ​សាកល ដើម្បី​ក្លាយជា​តំណាង​នៃ​ស្ថាប័ន​និតិ​បញ្ញត្តិ​និង​បម្រើ​ជាតិ​។​

លោក​បាន​ក្រើនរំលឹក​ចុង​ក្រោយ​អោយ​អ្នក​ឬ​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​រដ្ឋសភា​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​ដែល​បាន​ប្រមូលផ្តុំ​ស្នាក់​នៅ​ទីប្រជុំជន​ខេត្ត​ហើយ​នោះ ត្រូវ​ទៅ​បោះឆ្នោត​ជូន​បេក្ខជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​អោយបាន​ត្រឹមត្រូវ​តាម​និតិ​វិធី ។​

លោក ហី គឹម​សេង ប្រធាន​គណ​:​កម្មា​ធិកា​រ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ខេត្តប​ន្ទាយ​មានជ័យ​និយាយថា ៖ ក្នុងអំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​កន្លងមក គជខ​បានទទួល​នូវ​ការជូនដំណឹង​ពី​ការចុះ​ឃោសនា​របស់​គណបក្ស​ទាំង​៣​គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ធ្វើ​តាម​ទីស្នាក់ការ​និង​តាម​ផ្ទះ​។​

លុះដល់​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​នេះ គេ​សង្កេតឃើញ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​រៀបចំ​ក្បួន​ដង្ហែ​និង​មី​ទ្ទី​ញ​ជួបជុំ​ធំ​ដែល​មាន​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រី សមាជិក​គណបក្ស ពិសេស​បេក្ខជន​បាន​ប្រារព្ធ​ឃោសនា ហើយ​បិទ​យុទ្ធនា​ក្រោយ​អាកាសធាតុ​ភ្លៀងរលឹម​ផង​។​

រីឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​គណបក្ស​ខ្មែរ រួម​រួម​ជាតិ ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​អសាកល​នេះដែរ ហើយ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នោះ មិន​បាន​ហែរ​ក្បួន​ឬ​ជួបជុំ​អ្វី​ឡើយ​។​

លោក​ប្រធាន​គជខ​និយាយ​បន្តថា ៖ សម្រាប់​គជខ​វិញ មក​ទល់​ថ្ងៃនេះ​បាន​ត្រៀមលក្ខណ​:​រួច​ស្តេច​ហើយ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នៃ​២០១៨​នេះ ។ ក្នុងនោះ​បាន​រៀបចំ​បណ្តុះ​បណ្តាល​គណ​:​កម្ម​ការ​ការិយាល័យ​បោះឆ្នោត ,​ភ្នាក់ងារ​គណបក្សនយោបាយ​,​អ្នកសង្កេតការណ័​ជាតិ​និង​ភាគី​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំង​សន្តិសុខ​ការពារ​ក្រោម​ប្រធានបទ​” ការបោះឆ្នោត​,​ការរាប់​សន្លឹកឆ្នោត​និង​ការ​បូកសរុប​លទ្ធផល​បោះឆ្នោត “​។​

សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និតិ​កាល​ទី​៤ នា​ថ្ងៃ​អាទិត្យ​ទី​២៥​កុម្ភ​:​ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ការិយាល័យ​បោះឆ្នោត​លេខ​៤០០៣ មួយ​បន្ទប់​នៅក្នុង​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត​បន្ទាយមានជ័យ​ស្ថិតនៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​

ទូទាំង​ខេត្ត​មាន​អង្គ​បោះឆ្នោត​អសាកល​សរុប​៥២១​នាក់ ស្រី​៩១​នាក់​ក្នុងនោះ​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥១៥​នាក់ និង​សមាជិក​រដ្ឋសភា​៦​នាក់ ។ ចំនួន​នេះ មាន ១-​គណបក្ស​ប្រជាជ​កម្ពុជា មាន​អង្គ​បោះឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ​ចំនួន​៤៧៣​នាក់ និង​ជា​សមាជិក​រដ្ឋសភា ៤​រូប ។​២-​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ មាន​អង្គ​បោះឆ្នោត​ចំនួន ៣០​នាក់​និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​១២​នាក់​និង​សមាជិក​រដ្ឋសភា​បំពេញបន្ថែម​២​នាក់ ។​

សូម​បញ្ជាក់​ដែរ​ថា ក្នុង​ការបោះឆ្នោត​អសាកល​ជ្រើសតាំង​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា​បាន​ចែក​មណ្ឌល​ព្រឹទ្ធសភា​ជា​៨​ភូមិភាគ​ព្រឹទ្ធសភា ។​ក្នុងនោះ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប​និង​ឧត្តរមានជ័យ​ស្ថិតក្នុ​ង​ភូមិភាគ​៤ ហើយ​មាន​អា​សន​:​សមាជិក​ព្រឹទ្ធសភា​ចំនួន ១០​អា​សន​: និង​មាន​អង្គ​បោះឆ្នោត​សរុប​២.២២៣​នាក់​៕​ ដោយ ៖ បន្ទាយ​

spot_img
×