ប្រធានការយាល័យអប់រំក្រុងក្រចេះ បានស្លាប់ និងក្រុមគ្រួសារចំនួន៤នាក់ទៀតរបួសធ្ងន់ ក្រោយពីរូបលោកបើកបររថយន្តម៉ាកតូយូតាកូរ៉ូឡា ជ្រុលទៅបុកជាមួយនឹងរថយន្តធុនធំ១គ្រឿងទៀត នៅលើកំណាត់ផ្លូវជាតិលេខ៨A ស្តិតក្នុងឃុំស្មើងខាងជើង ស្រុកកំចាយមារខេត្តព្រៃវែង កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ជនរងគ្រោះឈ្មោះ ទូច ថុន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិក្រចេះ ឃុំក្រចេះ ស្រុកក្រចេះ ខេត្ដក្រចេះ បានបើកបររថយន្ដម៉ាកកូរ៉ូឡា ពីកើតទៅលិច សេរីពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q.3698 បានបើកបរមក ដល់ចំណុចកើតហេតុបានវ៉ារថយន្ដមួយទៀត ហើយក៏ បុកនឹងរថយន្ដហ៊ីយ៉ាន់ដាយ ពណ៌ ស ស្លាកលេខក្រចេះ 3A.0531 បើកពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្ដ សញ្ញាណបានគេចខ្លួនបាត់។
នៅក្នុងរថយន្ដតូចរួមដំណើរមានគ្នា៥នាក់ ស្រី៣នាក់ រងរបួសធ្ងន់៣នាក់ ចំណែកអ្នកបើកបរស្លាប់ អ្នករង របួសបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងរក្សាទុក នៅប៉ុស្ដិ៍ស្មោងជើង និងកសាងនីតិវិធីតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ