Monday, November 28, 2022

ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​នាំ​ប្រជាពលរដ្ឋ​ទៅ​ចាប់ដី​រដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ធ្វើជា​កម្មសិទ្ធិ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពី​បាន​នាំ​ប្រជាពលរដ្ឋ​ទៅ​ចាប់ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅក្នុង​ក្រុម​២១ ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ។​

​ជនសង្ស័យ​ខាងលើ​ឈ្មោះ អឿន ម៉ាប់ អាយុ​៤១​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ស្រុកកំណើត ភូមិ​ខ្ទុំ​កណ្ដាល ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ឃុំ​ស្មាច់​ដែង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​ចាប់ខ្លួន​ពីបទ «​ញុះញុង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ លើ​អចលនទ្រព្យ​របស់​រដ្ឋ​» ក្រោយពី​បុគ្គល​រូបនោះ​បាន​នាំ​ប្រជាពលរដ្ឋ​មួយក្រុម​មក​ចាប់ដី​សម្បទាន​សង្គមកិច្ច​នៅ​ចំណុច​ក្រុម​២១ ភូមិ​១ ឃុំ​ទំនប់រលក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ចាប់យក​រួមមាន រថយន្ត​១​គ្រឿង​ម៉ាក Landrover សេរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ​2W-2723 និង​ទូរ​សព្ទ័​១​គ្រឿង ត្រូវ​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ កូ​លាប​ក្រហម​