Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ នឹង​ហ៊ុមព័ទ្ធ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់ នៅ​ថ្ងៃស្អែក​នេះ ដែល​អាច​នឹង​ធ្វើឱ្យ មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​អំឡុងពេល​នៃ​ការជួសជុល​នេះ​

ភ្នំពេញ ៖ ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការហ៊ុមព័ទ្ធ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​។​

​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ មេត្តា​ជ្រាបថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​គម្រោង​ជួសជុល បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ចាប់ពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នេះ​តទៅ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ដំណឹង​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង យោគយល់​អធ្យាស្រ័យ នៅក្នុង​កំឡុងពេល​នៃ​ដំណើរការ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ ដោយ​ក្តី​អនុគ្រោះ​។​

​ស្ពាន​ព្រះមុនីវង្ស គឺជា​ស្ពាន​មួយ​នៅ​ភ្នំពេញ​ដែលមាន​ចរាចរណ៍​មមាញឹក​។ ស្ពាន​នេះ​ត​ភ្ជាប់​ច្រាំង​ខាងលិច ដែលជា​ចុងបញ្ចប់​នៃ​ផ្លូវជាតិ​លេខ​២ ឆ្លងកាត់​ទន្លេបាសាក់ ទៅកាន់​ច្រាំង​ខាងកើត​ដែលមាន​ផ្លូវជាតិ​លេខ​១ ជា​ច្រក​ឆ្ពោះទៅ​ខេត្ត​មួយចំនួន​នៃ​ភាគ​ខាងកើត​ប្រទេស ក៏ដូចជា​ទៅកាន់​ប្រទេស​វៀតណាម​។​

​ស្ពាន​ព្រះមុនីវង្ស​ពីមុន​មាន​ឈ្មោះថា Gustave Eiffel ដែល​ប្រជារាស្ត្រ​ខ្មែរ​យើង​សម័យមុន មានឈ្មោះ ស្ពាន​ជ្រោយ​អោក បាន​កសាង​ពី​ឆ្នាំ​១៩២៨ លុះ​មកដល់​ឆ្នាំ​១៩៦៤ មានការ​ទ្រុឌទ្រោម​យ៉ាងខ្លាំង​។ ស្ពាន​នោះ​ត្រូវ​សាងសង់​ជាថ្មី​ឡើងវិញ រួច​ប្រារព្ធ​ធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៦៦ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×